សិល្បករ​-​សិល្ប​ការិនី​ល្បីៗ​ជា​ច្រើន​ដួង បង្ហោះ​សារ​រំលែក​ទុក្ខ​យ៉ាង​​ក្រៀម​ក្រំ ដល់​លោក Beat Richner ស្ថាបនិក​មន្ទីរពេទ្យ «គន្ធបុប្ផា»

(ភ្នំពេញ)៖ ស្របពេលដែលមរណភាពរបស់ លោកដុកទ័រ Beat Richner ជាដុកទ័រសប្បុរសធម៌មួយរូប បានផ្ដល់នូវក្ដីស្រឡាញ់ ក្ដីអាណិតសូរ ចំពោះកុមារកម្ពុជា និងមានសណ្ដានចិត្តល្អ ព្រមទាំងបានបូជាទាំងកំលាំងកាយ និងកំលាំងចិត្ត ស្ទើរតែពេញមួយជីវិត របស់លោកនៅក្នុងការជួយសង្គ្រោះ ជីវិតកុមារកម្ពុជា រាប់លាននាក់ បានធ្វើឲ្យប្រជាជនខ្មែរ សម្ដែងក្ដីសោកស្តាយ និងសោកសៅជាពន់ពេក ខណៈដែលបាត់បង់ វីរជន ដ៏មានសប្បុរស មួយរូបសម្រាប់កម្ពុជា។

ជាមួយគ្នានេះដែរ ក៏មានអ្នកសិល្បៈល្បីៗ ជាច្រើនរូប ដែលធ្លាប់តែធ្វើការ ជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ពេលកន្លងទៅ ក៏បានបញ្ចេញភាពស្លុតចិត្ត និងក្រៀមក្រំជាពន់ពេក ចំពោះការបាត់បង់ លោក ដុកទ័រ Beat Richner។

ជាក់ស្ដែង ដោយយោងតាមគណនីហ្វេសប៊ុកផ្លូវការ របស់សិល្បករ-សិល្បការិនីខ្មែរជាច្រើនដួង ដែលរួមមាន ដូចជាកញ្ញា ឱក សុគន្ធកញ្ញា, មាស សុខសោភា, លោក ឆន សុវណ្ណារាជ និងសិល្បករ-សិល្បការិនីជាច្រើនទៀត បានបង្ហោះនូវសារ ដ៏ក្រៀមក្រំ ចូលរួមរំលែកទុក្ខ ដល់គ្រួសារ របស់លោកដុកទ័រ Beat Richner ជាមួយនឹងទឹកចិត្តចងចាំគុណរបស់លោក ដែលធ្វើចំពោះកុមារកម្ពុជាកន្លងមក ព្រមទាំងបួងសួងឲ្យវិញ្ញាណក្ខន្ធ របស់លោក បានទៅកាន់ សុគតិភព ផងដែរ៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម