៨ខែឆ្នាំនេះ កម្ពុជានាំចេញអង្ករបានជាង៣៤ម៉ឺនតោន ធ្លាក់ចុះ៨.៩ភាគរយ
(ភ្នំពេញ)៖ របាយការណ៍ផ្លូវការណ៍ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា នៅរយៈពេល៨ខែ (មករា ដល់ សីហា) ឆ្នាំ២០១៨នេះ កម្ពុជាបាននាំចេញអង្ករ៣៤១,៦៣៨តោន ធ្លាក់ចុះ៨.៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ដែលមានចំនួន៣៧២,១៩០តោន។
សូមជម្រាបថា នៅឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារបរទេស បានជាង៦០ម៉ឺនតោន។ ប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ គឺប្រទេសចិន។ ចិនបានផ្តល់កូតានាំចេញ អង្ករឲ្យកម្ពុជាចំនួន៣០ម៉ឺនតោនក្នុងមួយឆ្នាំ៕



សូមជម្រាបថា នៅឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារបរទេស បានជាង៦០ម៉ឺនតោន។ ប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ គឺប្រទេសចិន។ ចិនបានផ្តល់កូតានាំចេញ អង្ករឲ្យកម្ពុជាចំនួន៣០ម៉ឺនតោនក្នុងមួយឆ្នាំ៕
Comments