រដ្ឋបាលលោក ដូណាល់ ត្រាំ ត្រៀមកាត់បន្ថយចំនួនជនភៀសខ្លួនមកកាន់អាមេរិក ឲ្យនៅត្រឹម០៣ម៉ឺននាក់ប៉ុណ្ណោះនៅឆ្នាំ២០១៩!
(វ៉ាស៊ីនតោន)៖ រដ្ឋបាលនៃប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសថា ខ្លួននឹងកាត់បន្ថយចំនួនជនភៀសខ្លួន ដែល ត្រូវអនុញ្ញាតឱ្យចូលមកកាន់សហរដ្ឋអាមេរិកឱ្យនៅត្រឹមតែ ៣០,០០០នាក់ប៉ុណ្ណោះសម្រាប់ឆ្នាំសារពើពន្ធ២០១៩ ដោយចាប់ផ្ដើមពីថ្ងៃទី០១ ខែតុលា តទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែកញ្ញា ឆ្នាំ២០១៨។
ជុំវិញការសម្រេចចិត្តនេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានឱ្យដឹងថា ចំនួនជនភៀសខ្លួនខាងលើ គឺជាកម្រិតអតិបរមាដែលសហរដ្ឋអាមេរិកនឹងត្រូវទទួលនៅអំឡុងឆ្នាំ២០១៩ បើធៀបទៅនឹងឆ្នាំ២០១៨ នេះមានចំនួនរហូតដល់ ៤៥,០០០នាក់។ ប៉ុន្តែវានៅតែស្ថិតនៅក្នុងកម្រិតទទួលយកជនភៀសខ្លួនមួយទាបនៅឡើយចាប់តាំងពីឆ្នាំ១៩៨០។
លើសពីនេះទៅទៀត វិធានការថ្មីនេះក៏នឹងត្រូវដាក់ចេញផងដែរ នៅក្នុងត្រួតពិនិត្យមួយមានរយៈពេល ៩០ថ្ងៃ ដើម្បីទុកពេលឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ដឹកនាំការវាយតម្លៃពីជនភៀសខ្លួនមកពី ១១ប្រទេស ដែលមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ សហរដ្ឋអាមេរិក បានទទួលយកជនភៀសខ្លួនជិត ៨៥,០០០នាក់ នៅឆ្នាំចុងក្រោយនៃអណត្តិជាប្រធានាធិបតីរបស់លោក បារ៉ាក់ អូបាម៉ា៕

Comments