គ.ជ.ប គ្រោងនឹងចុះឈ្មោះបោះឆ្នោត ជូនប្រជាពលរដ្ឋដែលគ្រប់អាយុថ្មី ជិតកន្លះលាននាក់

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី១៨​ ខែកញ្ញា ឆ្នាំ២០១៨ បានចេញសេចក្តីប្រកាសមួយ ដោយបានបញ្ជាក់ថា ខ្លួនគ្រោងនឹងចុះឈ្មោះបោះឆ្នោត ជូនប្រជាពលរដ្ឋកម្ពុជា ជិតកន្លះលាននាក់ ដែលទើបគ្រប់អាយុថ្មីទៀត។

បើតាមសេចក្តីប្រកាសព័ត៌មាន ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាន បានឲ្យដឹងទៀតថា ទន្ទឹងនឹងផែនការចុះឈ្មោះបោះឆ្នោតថ្មីបន្ថែមនេះ ក៏មានអ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតមានចំនួន ៩៥,៩២៨នាក់ផងដែរ។

គ.ជ.ប បានរំលឹកថា អ្នកដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ មានចំនួន ៨,៣៨០,២១៧នាក់ និងការិយាល័យបោះឆ្នោត ឆ្នាំ២០១៨ មានចំនួន ២៣,៣០១ការិយាល័យ កើនឡើងចំនួន ៣៣៤ការិយាល័យ។

ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨នេះ មានគោលដៅធានាឲ្យបញ្ជីបោះឆ្នោត​ មានភាពពេញលេញ ភាពត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ប្រកបដោយសុវត្ថិភាព។

សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ ត្រូវចាប់ផ្តើមពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី១៨​ ខែតុលា ឆ្នាំ២០១៨៕

ខាងក្រោមនេះជាសេចក្តីប្រកាសរបស់គ.ជ.ប៖



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម