ប្រធានាធិបតីឥណ្ឌូនេស៊ី ផ្ញើលិខិតអបអរសាទរជូនសម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសក្លាយជានាយករដ្ឋមន្ដ្រី សម្រាប់អាណត្តិថ្មីបន្ដទៀត

(ភ្នំពេញ)៖ ប្រធានាធិបតីសាធារណរដ្ឋឥណ្ឌូនេស៊ី លោក Joko Widodo បានផ្ញើលិខិតអបអរសាទរដោយស្ម័គ្រស្មោះជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសដែលសម្ដេច ត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ដ្រី សម្រាប់អាណត្តិថ្មីនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងលិខិតអបអរសាទររបស់ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក Joko Widodo បានអបអរសាទរចំពោះប្រជាជនកម្ពុជាគ្រប់ៗរូប ដែលបានរៀបចំការបោះឆ្នោតសភានៅកម្ពុជា ឆ្នាំ២០១៨ ប្រកបដោយសន្ដិវិធី និងទទួលបាននូវជោគជ័យជាស្ថាពរ។

ប្រធានាធិបតីប្រទេសមហាសេដ្ឋកិច្ច ក្នុងតំបន់អាស៊ានរូបនេះ បានបញ្ជាក់ដោយជឿជាក់ថា សម្ដេចតេជោ ហ៊ុន សែន ដែលមានបទពិសោធន៍ និងចំណេះដឹងដ៏ទូលំទូលាយ នឹងទទួលបានជោគជ័យក្នុងការបំពេញកាតព្វកិច្ច និងតួនាទីជាថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជា ហើយក្រោមការដឹកនាំរបស់សម្ដេច ប្រទេសកម្ពុជានឹងបន្ដមាននូវស្ថេរភាព និងវិបុលភាព ព្រមទាំងសេដ្ឋកិច្ចដ៏រឹងមាំ។

ប្រធានាធិបតីឥណ្ឌូនេស៊ី បានគូសរំលេចទៀតថា «ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦០ នៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរ នឹងឈានចូលមកដល់នៅឆ្នាំក្រោយនេះ ខ្ញុំសូមគោរពសម្ដែងសារជាថ្មីម្ដងទៀត នូវការប្ដេជ្ញាចិត្តដ៏មុតមាំរបស់ខ្ញុំចំពោះការពង្រឹងនូវទំនាក់ទំនង និងភាពជាដៃគូររវាងប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា នៅក្នុងវិស័យនានាឲ្យកាន់តែរឹងមាំ សម្រាប់ជាផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃយើងទាំងពីរ»៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម