ខេម៖ «អ្នក​ចម្រៀង​លក់​សំឡេង មិន​មែន​លក់​សម្រស់ ឬ​លក់​ខ្លួន​ទេ»!

(ភ្នំពេញ)៖ តារាចម្រៀងប្រុសល្បីឈ្មោះ លោក ខេម ត្រូវបានគេសង្កេតឃើញថា​ លោកជាតារាចម្រៀងប្រុសមួយដួង ដែលមានភាពល្បីល្បាញ និងមានប្រជា្រប្រិយភាពខ្លាំង តាមរយៈសំឡេងដ៏ក្រអួនក្រអៅរបស់លោក។ យ៉ាងណាមិញ ជុំវិញនឹងភាពល្បីល្បាញ និងមានកេរ្តិ៍ឈ្មោះល្បីបែបនេះ គឺសុទ្ធតែត្រូវការ កាគាំទ្រ និងឲ្យតម្លៃ ពីសំណាក់មហាជន ជាពិសេសនោះ គឺងារជាតារាផ្ទាល់តែម្ដង ត្រូវតែព្យាយាមថែរក្សា អ្វីដែរជារបស់ខ្លួន ខណៈដែលក្នុងនាមជា តារាប្រុសមួយរូប លោក ខេម បែរជាបង្ហាញអារម្មណ៍ ផ្ទាល់ខ្លួន ថា កុំបំផ្លាញសិល្បៈចម្រៀងតាមរយៈខ្សែ ឬតាមការនឹកឃើញរបស់អ្នកនោះឡើយ ហើយ អ្នកចម្រៀងលក់សំឡេង មិនមែនលក់សម្រស់ ឬលក់ខ្លួនទេ។

ជាក់ស្ដែង តារាចម្រៀង លោក ខេម បានសរសេរបង្ហោះនៅលើគណនីហ្វេសប៊ុក របស់ខ្លួន យ៉ាងដូច្នេះថា «កុំបំផ្លាញសិល្បៈចម្រៀងតាមរយៈខ្សែ ឬតាមការនឹកឃើញរបស់អ្នកនោះឡើយ ព្រោះ លោកតា អធិរាជ​របស់ខ្ញុំមានឈ្មោះរាល់ថ្ងៃ ដោយសារសំឡេងដ៏អស្ចារ្យរបស់គាត់ ទោះបាត់មុខគាត់ពីផែនដីក៏ដោយ (អ្នកចម្រៀងលក់សំឡេង មិនមែនលក់សម្រស់ ឬលក់ខ្លួនទេ) ចាំណា មិនដឹងអ្នកណាខ្លះទេ»។

គួររំឭកផងដែរថា លោក ខេម ជាតារាចម្រៀងប្រុសដ៏ល្បីល្បាញ មួយរូប និងមានប្រជាប្រិយភាពខ្លាំង ជាពិសេសនោះ គឺមានសំឡេងស្អកបែបពីរោះតែម្ដង ខណៈរាល់បទចម្រៀងរបស់លោក នីមួយៗសុទ្ធសឹងតែទទួលបានការគាំទ្រ និងពេញនិយម សម្រាប់មិត្តៗយុវវ័យ៕



















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម