សម្តេចតេជោ ហ៊ុន សែន៖ ការចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណានីន ប្រទេសចិន គឺជាកិត្តិយសរបស់កម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការចូលរួមពិព័រណ៍ចិន-អាស៊ានលើកទី១៥ នៅទីក្រុងណានីន ប្រទេសចិន គឺជាកិត្តិយសរបស់កម្ពុជាលើឆាកអន្តរជាតិ និងតំបន់។ នេះបើយោងតាមរយៈទំព័រ Facebook របស់សម្តេចនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុខសប្បាយជាទេ បងប្អូនជនរួមជាតិ? អរគុណបងប្អូន និងកូនក្មួយទាំងអស់គ្នាដែលបានចូលរួមថែរក្សាសន្តិភាពសម្រាប់ប្រទេសជាតិយើងទាំងមូល និងអរគុណចំពោះការជូនពរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ថ្ងៃស្អែកនេះខ្ញុំនឹងទៅចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី១៥ នៅទីក្រុងណានីន ប្រទេសចិន ដែលកម្ពុជាយើងត្រូវបានផ្តល់កិត្តិយស ជាប្រទេសកិត្តិយស នៅក្នុងពិធីដ៏អធិកអធមនេះផងដែរ។ នៅថ្ងៃទី១២ ខ្ញុំនឹងចេញដំណើរពីប្រទេសចិន បន្តទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុងហាណូយប្រទេសវៀតណាម»។

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយសប្បាយរីករាយនៅក្នុងថ្ងៃសម្រាកចុងសប្តាហ៍គ្រប់ៗគ្នា៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម