គតិបណ្ឌិត១០ថ្មីទៀតពីទស្សនវិទូ និងមេដឹកនាំលើពិភពលោក

(ភ្នំពេញ)៖ ក្រោយពីបានស្រាវជ្រាវជាបន្តបន្ទាប់រួចមក អង្គភាពព័ត៌មាន Fresh News បានរកឃើញនូវគតិបណ្ឌិតចំនួន១០ថ្មីទៀត ដែលទស្សនវិទូ និងមេកដឹកនាំល្បីៗលើពិភពលោក បានបន្សល់ទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយ។

គតិបណ្ឌិតទាំង១០ថ្មីនោះ រួមមាន៖

១៖ សច្ចៈ គឺជាវាចារមិនស្លាប់ (ព្រះសម្មាសម្ពុទ្ធ)។

២៖ បើមិនបានធ្វើអ្វីសោះ សូមកុំធ្វើឱ្យប្រជាជនស្រក់ទឹកភ្នែក ដោយសារទង្វើខុសឆ្គងរបស់មន្ត្រីយើង (សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា)។

៣៖ សង្គ្រាម គឺជាអំពើអសីលធម៌ (ខុងជឺ ទស្សនវិទូបុរាណចិន)។

៤៖ អ្នកដឹកនាំល្អត្រូវតែជាមនុស្សដែលធ្លាប់នៅក្រោមការដឹកនាំរបស់គេសិន (អារីស្តូ ទស្សនវិទូបុរាណក្រិច)។

៥៖ ចូរកុំសួរថាប្រទេសជាតិផ្ដល់អ្វីខ្លះដល់អ្នក​​ តែអ្នកត្រូវសួរខ្លួនឯងវិញថា អ្នកបានផ្ដល់អ្វីខ្លះដល់ប្រទេសជាតិរបស់អ្នក (ចន កេណ្ណឺឌី ប្រធានាធិបតិអាមេរិក)។

៦៖ អ្នកដឹកនាំត្រូវតែហ៊ានដើរនៅលើផ្លូវដែលអ្នកដទៃមិនហ៊ានដើរ (ចច វ៉ាស៊ីនតោន)។

៧៖ គ្មានអ្នកដឹកនាំណាម្នាក់ ឬសូម្បីតែព្រះ ក៏មិនអាចធ្វើត្រូវចិត្តមនុស្សគ្រប់គ្នានោះទេ (ទស្សនវិជ្ជាខ្មែរ)។

៨៖ មនុស្សសុចរិតមិនប្រើអំណាចរំលោភបំពានលើប្រជាពលរដ្ឋខ្លួនឯងឡើយ (ថូម៉ាស ចេហ្វឺសុន)។

៩៖ អ្នកដឹកនាំល្អមិនលើកខ្លួនឯងឱ្យខ្ពស់ហួសពីតួនាទីរបស់ខ្លួនឡើយ (ហ្វ្រង់គ្លីន រ៉ូស្វែល ប្រធានាធិបតីអាមេរិក)។

១០៖ ជោគជ័យដ៏ធំបំផុត គឺជាការយកឈ្នះខ្លួនឯង បរាជ័យធំបំផុតគឺជាការចាញ់ខ្លួនឯង (ប្លាតុង ទស្សនវិទូក្រិច)៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម