លោកស្រី អោង សានស៊ូជី ផ្ញើសារអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន ដែលបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី ក្នុងអាណត្តិថ្មី

(ភ្នំពេញ)៖ លោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានផ្ញើសារមួយសម្តែងនូវការអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ដែលបន្តឈ្នះឆ្នោត ហើយកាន់តំណែងជានាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងអាណត្តិថ្មី។

ក្នុងសារលិខិតរបស់ស្រី អោង សានស៊ូជី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨នេះ គឺលោកស្រីបានបញ្ជាក់ជូនសម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា៖ «ខ្ញុំមានកិត្តិយសសូមសម្តែងអំណរសាទរ ជូនចំពោះសម្តេចតេជោ ក្នុងឱកាសដែលសម្តេចតេជោ ត្រូវបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីនៃកម្ពុជា សាជាថ្មី ​និងសូមជូនពរសម្តេចតេជោ និងប្រជាជនកម្ពុជាបន្តទទួលបាននូវការអភិវឌ្ឍន៍ សន្តិភាព និងវិបុលភាព»។

លោកស្រី អោង សានស៊ូជី បានបញ្ជាក់ថា ឆ្លៀតក្នុងឱកាសនេះ ក្នុងស្មារតីការបង្រួបបង្រួមអាស៊ានរដ្ឋាភិបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នឹងបន្តធ្វើកិច្ចការជាមួយរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងជាមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ទាំងក្នុងក្របខណ្ឌទ្វេរភាគី ក៏ដូចជានៅក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិផងដែរ ដើម្បីផលប្រយោជន៍រួមរស់របស់ប្រជាជនយើងទាំងពីរ។

ខាងក្រោមនេះ ជាសារលិខិតបកប្រែជាភាសាខ្មែររបស់ លោកស្រី អោង សានស៊ូជី៖





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម