រដ្ឋសភា នឹងប្រកាស​​សុពលភាព​អាណត្ដិរបស់បេក្ខជនជាប់ឆ្នោត តំណាងរាស្ដ្រចំនួន៣៨រូប នៅថ្ងៃស្អែកនេះ

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា រដ្ឋសភានៃកម្ពុជានឹងបន្ដសម័យប្រជុំលើកទី១ នីតិកាលទី៦ ដើម្បីធ្វើការសម្រេចអំពីសុពលភាព នៃអាណត្ដិរបស់បេក្ខជនជាប់ឆ្នោតតំណាងរាស្ដ្រចំនួន៣៨រូប នីតិកាលទី៦ នៃរដ្ឋសភា នៅវេលាម៉ោង០៨៖០០ព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ស្អែក​នេះ។

បើតាមសេចក្ដីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ បានបញ្ជាក់ទៀតថា សម័យប្រជុំលើកទី១ នីតិកាលទី៦ខាងលើនេះ នឹងរៀបចំធ្វើឡើង ក្រោមអធិបតីភាពរបស់សម្ដេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់អគ្គលេខាធិការដ្ឋាននៃរដ្ឋសភា៖

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម