ទេព បូព្រឹក្ស រង​ការ​រិះគន់​កាន់​​តែ​ធ្ងន់ ពេល​ចេញ​បទ​ចម្រៀង មាន​អត្ថន័យ​ឌឺដង​ផ្លែ​ផ្កា​ឲ្យ​អ្នក​គាំទ្រ

(ភ្នំពេញ)​៖ អស់ពីផ្ទុះការរិះគន់លើការថតបង្ហោះ រូបភាពស្ថិតក្នុងសម្លៀកបំពាក់ សិចស៊ីស្រើបស្រាល ស្ទើរលេចចេញ​តំបន់ពិសេសមួយល្វែងលើ អង្គុយញ៉ាំអាហារក្នុងហាងបាយ ជាមួយដៃគូប្រុសលោក G-D evith កាលពីថ្មីៗនេះ តារាចម្រៀងស្រីកញ្ញា ទេព បូព្រឹក្ស​ ក៏រងការរិះគន់ឡើងវិញ បន្ទាប់ពីចេញបទចម្រៀងមានអត្ថន័យដៀមដាមអ្នកគាំទ្រ និង​មហាជន។

ជាក់ស្តែងមានម្ចាស់ Account Facebook មួយមានឈ្មោះថា Koun Bross បានសរសេរបង្ហោះភ្ជាប់នឹងការរិះគន់ថា «ខ្ចិលនិយាយ.!​ លក្ខណៈហួសនិយាយដូចពាក្យចាស់ ឧស្សាហ៍ពោលថា ដើរជាមួយបណ្ឌិតកើតបណ្ឌិត ដើរជាមួយពាលកើតទៅជាពាល​។ កាលពីមុនច្រៀងគូជាមួយ ​សុវណ្ណរាជ ដូចសុភាពរមទម្យ គួឲ្យស្រឡាញ់ដល់ពេលបានចាប់ដៃគូ ជាមួយអាបែកស្លុយនោះ មកមនុស្សមិនចំមនុស្ស»។

ការរិះគន់ពីសំណាក់អ្នកគាំទ្រជាថ្មីនេះ បានកើតឡើងស្របពេលដែលតារាចម្រៀងរូបនេះ បានទម្លាយផ្សព្វផ្សាយ នូវចម្រៀងរ៉េបបទថ្មីរបស់ខ្លួន មានចំណងជើងថា «ខ្ជិលនិយាយ» ដែលតាមរយៈបទនេះ ត្រូវគេចាត់ទុកថា មានអត្ថន័យចង់ផ្លែផ្កាសំដៅលើបុគ្គលមួយចំនួន ដែលតែងរិះគន់គ្រប់សកម្មភាព​របស់ខ្លួន៕













Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម