ថ្ងៃស្អែក គ.ជ.ប នឹងប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីជាង៣ពាន់នាក់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះបញ្ជីឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ២០១៨

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ (គជប) នឹងរៀបចំប្រឡងជ្រើសរើសមន្ត្រីជាប់កិច្ចសន្យារយៈពេលខ្លីចំនួន៣.២៩២រូប នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ស្អែកនេះ ដើម្បីបម្រើការងារនៅតាមឃុំ-សង្កាត់ ទាំង១.៦៤៦ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០១៨។ នេះយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៤​ ខែកញ្ញា ឆ្នាំ២០១៨នេះ។

គ.ជ.ប បានឱ្យដឹងថា ដើម្បីឱ្យការប្រឡងនេះប្រកបដោយតម្លាភាព គ.ជ.ប បានចាត់តាំងសមាជិក គ.ជ.បទាំង០៩រូប និងប្រគល់ភារកិច្ចជូនមន្ត្រី គ.ជ.ប ចំនួន២៥រូប ចុះទៅបំពេញបេសកកម្មសម្របសម្រួល និងត្រួតពិនិត្យការប្រឡងតាមបណ្តារាជធានី-ខេត្ត​ទាំង២៥ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨។

លទ្ធផលនៃការជ្រើសរើសនេះនឹងបិទផ្សាយនៅតាមសាលាឃុំ-សង្កាត់នៃរាជធានី-ខេត្ត ក្នុងពេលឆាប់ៗនេះ ហើយនឹងចាប់ផ្តើមចូលបម្រើការងារ នៅថ្ងៃទី០១ ខែតុលា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨។

សូមជម្រាបថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅពីថ្ងៃទី១ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ៕

ខាងក្រោមនេះជាសេចក្តីប្រកាសទាំងស្រុងរបស់ គ.ជ.ប៖













Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម