ទេសរដ្ឋមន្ដ្រី គន់ គីម អញ្ជើញជួបសំណេះសំណាល និងប្រគល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ដល់អតីតយុទ្ធជនរស់នៅខេត្តប៉ៃលិន
(ប៉ៃលិន)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញចែកប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) របស់រាជរដ្ឋាភិបាល ជូនដល់អតីតយុទ្ធជនរស់នៅក្នុងខេត្តប៉ៃលិន ដោយមានចូលរួមពីលោក ចេង ញ៉ាន់ អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រតិភូអមដំណើរផងដែរ។
ទេសរដ្ឋមន្ដ្រី គន់ គីម បានលើកឡើងថា អតីតយុទ្ធជនពិតជាទទួលបាននូវសេចក្តីសុខ និងការរីកចម្រើនបន្ថែមទៀត ក្រោមការយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូដល់ផលប្រយោជន៍ និងជីវភាពរស់នៅសុខទុក្ខរបស់បងប្អូនយើង ដែលជាការឆ្លើយតបទៅ នឹងសកម្មភាពរបស់អតីតយុទ្ធជន ដែលបានឆ្លងកាត់ការលំបាកក្នុងសង្គ្រាម ក្នុងបុព្វហេតុចូលរួមនយោបាយឈ្នះឈ្នះ របស់សម្តេចដែលបាននាំឲ្យមាតុភូមិកម្ពុជា ដ៏កម្សត់ឆ្លងផុតភ្នក់ភ្លើងសង្គ្រាមទទួលបានសុខសន្តិភាព ព្រមទាំងកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចម្រើនយ៉ាងឆាប់រហ័សដូចសព្វថ្ងៃនេះ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ការចែកប័ណ្ណ ប.ស.ស ដល់អតីតយុទ្ធជននាពេលនេះ គឺជាការយកចិត្តទុក្ខដាក់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលជានិច្ចជាកាលសម្តេចតែងតែគិតគូពីសុខទុក្ខរបស់បងប្អូនអតីតយុទ្ធជន ដែលបានពលីឈាមស្រស់ សាច់ស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ។
ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានកោតសរសើរ ចំពោះសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តប៉ៃលិន ដែលកន្លងមកបានយកចិត្តទុក្ខដាក់ចំពោះអតីតយុទ្ធជន ជាជនពិការ សោធននិវត្តន៍ និងបាតបង់សមត្ថភាពការងាដូចជា ការសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលមានដី គ្មានផ្ទះ ឬមានផ្ទះរស់នៅមិនសមរម្យ និងចុះសាកសួរសុខទុក្ខជាប្រចាំដោយនាំយកអំណោយផ្សេងៗ ទៅចែកជូនអតីតយុទ្ធជនមានជីវភាពខ្វះខាតផងដែរ។
បើតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ទោ គីមឃុន មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តប៉ៃលិន បានឲ្យដឹងថា នៅឆ្នាំ២០១៨នេះ អតីតយុទ្ធជនដែលទទួលបានរបបនៅមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទាខេត្តប៉ៃលិន មានចំនួន១,៥២៨នាក់ ហើយអតីតយុទ្ធជន ដែលបានទទួលប័ណ្ណ ប.ស.ស នាពេលនេះ មានចំនួន២០០នាក់ ព្រមទាំងថវិកាឧបត្ថម្ភពីទេសរដ្ឋមន្ដ្រី គន់ គីម ក្នុងម្នាក់ៗចំនួន២ម៉ឺនរៀលផងដែរ៕

Comments