ក្រុមហ៊ុនឈានមុខមួយចំនួនរបស់អាមេរិក ចាប់អារម្មណ៍លើវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា ក្រោយការបោះឆ្នោត
(ភ្នំពេញ)៖ សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក-កម្ពុជា ដោយមានការសម្របសម្រួលពីស្ថានទូតអាមេរិកនៅភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មមួយ នៅរាជធានីភ្នំពេញ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។ ពិព័រណ៍នេះផ្តោតលើវិស័យកសិកម្មដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាក្រោមប្រធានបទ «ឱកាសធុរកិច្ចនៅក្នុងវិស័យកសិកម្មនៅកម្ពុជា»។ នេះបើតាមសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិក ប្រចាំនៅប្រទេសកម្ពុជា។
គោលបំណងនៃការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីជួយឲ្យក្រុមហ៊ុនអាមេរិក មានការយល់ដឹងស៊ីជម្រៅ ទៅលើវិស័យនេះ ដោយភ្ជាប់ទំនាក់ទំនងជាមួយភាគីកម្ពុជា ហើយស្វែងរកមើលអនាគតដៃគូវិនិយោគ និងពាណិជ្ជកម្មដ៏មានសក្តានុពល នៅក្នុងប្រទេសនេះ។
ប្រតិភូទាំង១៦ តំណាងឲ្យក្រុមហ៊ុនឈានមុខគេមួយចំនួនរបស់សហរដ្ឋអាមេរិក មានដូចជាក្រុមហ៊ុន 3M, Absolute Packaging and Automation, Cargill, Humate USA, Hydro-Thermal Corporation, Intervet, John Deere, និងក្រុមហ៊ុន Syngenta ហើយក៏នឹងមានផងដែរ នូវក្រុមហ៊ុននៅអាស៊ីអាគ្នេយ៍ ដែលចែកចាយមុខទំនិញសំខាន់ៗ របស់អាមេរិក។
នៅក្នុងរយៈពេល២ថ្ងៃខាងមុខនេះ សមាជិកប្រតិភូនឹងរៀនសូត្រអំពីវិស័យផ្សេងៗ ទាក់ទងនឹងកសិកម្មកម្ពុជា ដូចជាស្រូវអង្ករ ចំណីសត្វ និងបសុសត្វ និងវារីវប្បកម្ម ភ្ជាប់ជាបណ្តាញ ក្រុមអ្នកជំនួញក្នុងស្រុក និងទស្សនាទីតាំងផលិតកម្មក្នុងមូលដ្ឋាន។ លើសពីនេះទៀត ពួកគេនឹងជួបជាមួយមន្រ្តីជាន់ខ្ពស់ មកពីក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

Comments