Bloomberg: សេតវិមានកំពុងធ្វើសេចក្ដីព្រាងបទបញ្ជាស៊ើបអង្កេតលើក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗ ក្នុងសហរដ្ឋអាមេរិក
(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារសារព័ត៌មាន Bloomberg បានរាយការណ៍ថាសេតវិមានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងធ្វើសេចក្ដីព្រាងបទបញ្ជាដោយផ្ទាល់មួយ ដើម្បីបើកការស៊ើបអង្កេតលើការអនុវត្តពាណិជ្ជកម្មរបស់បណ្ដាក្រុមហ៊ុនបណ្ដាញ ទំនាក់ទំនងសង្គម និងក្រុមហ៊ុនផ្គត់ផ្គង់ internet ដទៃទៀត នៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួនកាលពីថ្ងៃសៅរ៍ (ម៉ោងនៅអាមេរិក) សារព័ត៌មាន Bloomberg មិនបានបញ្ជាក់អ្វីលម្អិតថាតើ សេចក្ដីព្រាងបទបញ្ជានេះ នឹងត្រូវបានចុះហត្ថលេខាដោយលោក ដូណាល់ ត្រាំ ឬយ៉ាងណានោះទេ ខណៈបទបញ្ជានេះកំពុងស្ថិត នៅក្រោមការត្រួតពិនិត្យក្នុងដំណាក់កាលដំបូង។ ម្យ៉ាងវិញទៀត សេចក្ដីព្រាងបទបញ្ជានេះក៏មិនទាន់បានបញ្ជាក់ពីឈ្មោះក្រុមហ៊ុន ដែលស្ថិតនៅក្រោមគោលដៅស៊ើបអង្កេតឡើយ រីឯសេតវិមានក៏មិនបានធ្វើការអត្ថាធិប្បាយឆ្លើយតបអ្វីដែរ។
សូមជម្រាបថា សេចក្ដីរាយការណ៍ពីសេចក្ដីព្រាងបទបញ្ជាខាងលើ កើតមានឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទប្រកាន់ក្រុមហ៊ុន Facbook និង Twitter ថាមានភាពលម្អៀងខាងនយោបាយ ដោយជួយជម្រុញតែការផ្សព្វផ្សាយ ព័ត៌មានណា ដែលប្រឆាំងនឹងរូបលោក។ ប៉ុន្តែ ក្រុមហ៊ុនយក្សបច្ចេកវិទ្យាអាមេរិកទាំងពីរនេះ បានបដិសេធការចោទប្រកាន់នេះ ជាច្រើនលើក៕

Comments