មិន​​​​ធម្មតា! បេក្ខជន Cambodia’s Got Talent ម្នាក់​​​កាច់​​ដៃ (ពត់ដៃ) ជាមួយ Judge ព្រាប សុវត្ថិ ដើម្បី​សាក​ល្បង​សមត្ថភាព ទីបំផុត…

(ភ្នំពេញ)៖ ពិតជាប្លែកភ្នែក សម្រាប់អ្នកទស្សនិកជនផ្ទាល់ នឹងទស្សនិកជន ដែលទស្សនាតាមកញ្ចក់ទូរទស្សន៍ ខណៈមានបេក្ខជនមួយរូប ក្នុងកម្មវិធី Cambodia’s Got Talent ដែលមានសាច់ដុំធំៗ កម្លាំងមាំមួន បានបង្ហាញសមត្ថភាព ដោយការកាច់ដៃ ជាមួយនឹងJudge ព្រាប សុវត្ថិ។ ក្នុងនោះ បន្ទាប់ពីផ្តួលគូប្រកួត ដែលជាអ្នកទស្សនិកជនពីរបីនាក់ហើយនោះ បេក្ខជនដែលមានឈ្មោះ កយ ណាវីន បានបញ្ចេញសមត្ថភាព កាច់ដៃរបស់ខ្លួនជាមួយ Judge ព្រាប សុវត្ថិ យ៉ាងស្វិតស្វាញ ខណៈការកាច់ដៃឆ្វេងលើកទី១ លោក ព្រាប សុវត្ថិ ឈ្នះ និងលើកទី២ ក៏ឈ្នះដូចគ្នា។
ជាការកត់សម្គាល់ ក្នុងកម្មវិធីដ៏ល្បីល្បាញ លំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី ២នេះ ទទួលបានការគាំទ្រខ្លាំង ពីទស្សនិកជន ខណៈដែលពេលនេះដំណើរការជាច្រើនសប្តាហ៍ ជាមួយនឹងបេក្ខជនជាច្រើនបង្ហាញសមត្ថភាពសុទ្ធតែ អស្ចារ្យប្លែកៗ គ្នា។
យ៉ាងណាមិញ ក្នុងសប្តាហ៍នេះ បេក្ខជនមួយរូបមានឈ្មោះ កយ ណាវីន ឡើងបង្ហាញសមត្ថភាព កាច់ដៃ Judge លោក ព្រាប សុវត្ថិ ដោយទទួលបានសម្លេងហ៊ោ ពីទស្សនិកជនកក្រើកឆាកតែម្ដង។ ទន្ទឹមគ្នានេះ ទោះបេក្ខជនរូបនេះ កាច់ដៃចាញ់ ព្រាប សុវត្ថិ ក្តី ប៉ុន្តែមិនបានន័យថា លោក ព្រាប សុវត្ថិ ឡើងបំបាក់មុខនោះទេ គ្រាន់តែចង់ដឹង សមត្ថភាពតែប៉ុណ្ណោះ ខណៈទីបញ្ចប់បេក្ខជនរូបនោះ ទទួលបាន «Yes» ដែលជាពាក្យ សម្រាប់ប្រាប់ថា ទទួលបានលទ្ធផលបានទៅវគ្គបន្ទាប់ ពីគណៈកម្មការ ៣រូប គឺ នាយ កុយ, អ្នកនាង ខាត សុឃីម និង លោក ព្រាប សុវត្ថិ។
ចង់ដឹងពីសមត្ថភាព បេក្ខជនរូបនេះ យ៉ាងណានោះ សូមទស្សនាវីដេអូ ដូចខាងក្រោម៖

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម