អនុប្រធានាធិបតីវៀតណាម លោកស្រី Dang Thi Ngoc Thinh ឡើងកាន់តំណែងជាប្រធានាធិបតីស្ដីទី

(ហាណូយ)៖ អនុប្រធានាធិបតីវៀតណាម លោកស្រី Dang Thi Ngoc Thinh ត្រូវបានជ្រើសតាំងឱ្យកាន់តំណែងជាប្រធានាធិបតី ស្ដីទីនៅថ្ងៃអាទិត្យនេះ ពោលគឺ២ថ្ងៃក្រោយប្រធានាធិបតីវៀតណាម លោក Tran Dai Quang ទទួលមរណភាព។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨។

ការឡើងកាន់តំណែងរបស់លោកស្រី Dang Thi Ngoc Thinh ធ្វើឡើងតាមរយៈការប្រកាសរបស់ប្រធានសភាជាតិវៀតណាម លោកស្រី Nguyen Thi Kim Ngan ក្រោយពីមានការចុះហត្ថលេខាលើការតែងតាំងលោកស្រី Thinh ពីគណៈកម្មាធិការ អចិន្ត្រៃយ៍នៃសភាជាតិ។

លោកស្រី Thinh បានកាន់តំណែងជាអនុប្រធានាធិបតីវៀតណាម ចាប់តាំងពីខែមេសា ឆ្នាំ២០១៦មក ហើយលោកស្រីនឹង កាន់តំណែងជាប្រធានាធិបតីស្ដីទីរហូតដល់សភាវៀតណាមជ្រើសរើសប្រធានាធិបតីថ្មី៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម