សហរដ្ឋអាមេរិក៖ យន្តហោះចុះចតខុសបច្ចេកទេស បណ្តាលឲ្យដាច់ខ្លួនជាពីរ, ពីឡុតពីរនាក់ស្លាប់ និងអ្នកដំណើរពីរនាក់នៅរស់ (Photo inside)
(វ៉ាស៊ីនតោន)៖ យន្តហោះឯកជនធុន Falcon 50 បានដាច់ខ្លួនជាពីរកំណាត់ ខណៈដែលវាធ្វើការចុះចតខុសបច្ចេកទេសនៅរដ្ឋ South Carolina សហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨។
ហេតុការណ៍ខាងលើបានបណ្តាលឲ្យ អាកាសយានិកយន្តហោះចំនួន ០២នាក់បាត់បង់ជីវិត ខណៈយោងតាមការបញ្ជាក់ពីអាជ្ញាធរអាមេរិក មានមនុស្សទាំងអស់ ០៤នាក់ នៅលើយន្តហោះនោះ។
បន្ថែមពីនេះក្នុងចំណោមពីឡុតទាំងពីរនាក់ ម្នាក់បានស្លាប់នៅហ្នឹងកន្លែង ខណៈម្នាក់ទៀតបានស្លាប់នៅឯមន្ទីរពេទ្យ។ ចំណែកអ្នកដំណើរចំនួនពីរនាក់វិញ គឺជាគូស្វាមីភរិយាបានរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់។
គួរជម្រាបថា បើតាមសេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុកអាមេរិក ហេតុការណ៍ខាងលើនេះ បង្កឡើងដោយសារតែយន្តហោះនោះធ្វើការចុះចតហួសធ្លាក់ចេញពីផ្លូវ៕

Comments