ប្រជាពលរដ្ឋខ្មែររស់នៅអាមេរិក ដែលមកទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន ផ្តាំតាម VOA ទៅបុគ្គលមួយចំនួនឲ្យបញ្ឈប់ការជេរប្រមាថ បន្ទាបបន្ថោកកិត្តិយសខ្មែរ



(ញូវយ៉ក, សហរដ្ឋអាមេរិក)៖ បងប្អូនប្រជាពលរដ្ឋខ្មែរដែលទៅទទួលស្វាគមន៍​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ នៅទីក្រុងញូវយ៉ក ផ្តាំតាមវិទ្យុសម្លេងសហរដ្ឋអាមេរិក ​VOA ទៅកាន់ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេសដទៃទៀត ឲ្យបញ្ឈប់ការជេរប្រមាថ បន្ទាបប​ន្ថោកកិត្តិយសខ្មែរគ្នាឯង។

រយៈពេល១ថ្ងៃមកនេះ មានប្រជាពលរដ្ឋខ្មែរជាច្រើន បានទៅទទួលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ដែលអញ្ជើញចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

បងប្អូនប្រជាពលរដ្ឋទាំងនោះ បានលើកឡើងថា ការដឹកនាំតែងមានចំណុចវិជ្ជមានខ្លះ និងអវិជ្ជមានខ្លះ ប៉ុន្តែសំខាន់ឱ្យតែចំណុចវិជ្ជមាននោះ មានច្រើនលើសលប់ជាងផលអវិជ្ជមាន ដោយសារតែនៅលើលោកនេះ មិនមានមេដឹកនាំណាល្អឥតខ្ចោះនោះទេ។

បងប្អូនប្រជាពលរដ្ឋខ្មែរដែលទៅទទួលស្វាគមន៍សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា គ្រប់គ្នាមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ក៏ប៉ុន្តែអត់មានសិទ្ធិណាមួយ ដែលបងប្អូន បញ្ចេញមតិក្នុងការជេរប្រមាថអ្នកដទៃ ដែលគេខុសពីបងប្អូនទេ។

ពួកគាត់​ លើកឡើងថា​ «អញ្ចឹងខ្ញុំ សូមសំណូមពរខ្មែរ ហើយដើម្បីតម្កើងនូវវប្បធម៌ខ្មែរ ដ៏រុងរឿងពីដើមមក ដែលមានក្រមសីលធម៌សូមបងប្អូនរិះគន់ដើម្បីស្ថាបនា ក្នុងន័យក្រមសីលធម៌ ចៀសវាងឲ្យបានក្នុងការជេរប្រមាថ បន្ទាបបន្ថោកវប្បធម៌ខ្មែរយើង បងក៏ខ្មែរ គាត់ក៏ខ្មែរដែរ ហើយយើងជេរប្រមាថគ្នា ដោយសារនិន្នាការខុសគ្នា ដោយអសុរសបំផុត សូមមេត្តា សូមអង្វរបងប្អូនទាំងអស់គ្នា សូមបញ្ឈប់ទៅ»៕

























Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម