Posts

Showing posts from October, 2018

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ផ្ទេរតំណែង ប្រធាន-អនុប្រធាន និងចៅក្រម នៅទូទាំងប្រទេស

Image
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ ផ្ទេរតំណែង ប្រធាន អនុប្រធាន និងចៅក្រម ចំនួន៤៣រូប នៅទូទាំងប្រទេសកម្ពុជា។ ប្រធាន អនុប្រធាន និងចៅក្រម ដែលត្រូវបានផ្ទេរនោះ រួមមាន ប្រធានសាលាដំបូងរាជធានី-ខេត្ត ចំនួន៦, អនុប្រធានសាលាដំបូងខេត្តកណ្តាលមួយរូប ផ្ទេរ ទៅអនុប្រធានសាលាដំបូងខេត្តកំពង់ធំ និងចៅក្រមចំនួន៣៦រូប៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យព្រះមហាក្សត្រ៖

នាយឧត្តមសេនីយ៍ នេត សាវឿន៖ នគរបាល​កម្ពុជា-ថៃ នឹងបើកកិច្ចប្រជុំនគរបាលទ្វេភាគីតាមបណ្តាខេត្តជាប់ព្រំដែន​ ក្រោយអាក់ខានមួយរយៈ

Image
(ភ្នំពេញ)៖ ​នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា នគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ គ្រោងនឹងបើកកិច្ចប្រជុំនគរបាលទ្វេភាគី​តាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ខណៈដែលកិច្ចប្រជុំនេះ ត្រូវបានអាក់ខាននាពេលកន្លងមក ហើយភាគីទាំងពីរ នឹងពិនិត្យលទ្ធភាពក្នុងការរៀបចំកិច្ចប្រជុំនេះ នៅដើមឆ្នាំ២០១៩​ខាងមុខ​។ ​ការថ្លែងរបស់​នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ​​ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក បញ្ញយ៉ារ៉ាក់ ពុលថាប់ (PANYARAK POOLTHUP) ឯកអគ្គរាជទូតព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ នាអគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្នុងជំនួបនោះ​នាយឧត្តមសេនីយ៍ ​នេត សាវឿន បានគូសបញ្ជាក់ថា វត្តមានរបស់លោក បញ្ញយ៉ារ៉ាក់ ពុលថាប់ (PANYARAK POOLTHUP) នាពេលនេះ គឺជាការលើកទឹកចិត្តដល់នគរបាលជាតិកម្ពុជា ដែលពេលកន្លងមកនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ តែងតែបានសហការគ្នាយ៉ាងល្អ ក្នុងការទប់ស្កាត់បទល្មើសផ្សេងៗ ដូចជា៖ បទល្មើសភេរវកម្ម, បទល្មើសគ្រឿងញៀន និងបទល្មើសឆ្លង ដែលនានាជាច្រើន ហើយជាពិសេសអាជ្ញាធរថៃ ក៏បានជួយគាំពារពាក់ព័ន្ធទៅនឹងពលករបរទេសដែលធ្វើចំណាកស្រុកទៅធ្

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង និងផ្ទេរមុខតំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង ចំនួន២៤រូប

Image
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ទេរមុខតំណែង អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូល មហាអយ្យការអមសាលាឧទ្ធរណ៍ និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត សរុបចំនួន២៤រូប។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ៕ សូមអានខ្លឹមសារលម្អិត នៃព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនៅខាងក្រោមនេះ៖

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់អគារសាលាបឋមសិក្សាស្ពានថ្មនៅខណ្ឌដង្កោ តម្លៃរាប់ម៉ឺនដុល្លារ, ថ្ងៃនេះលោកបណ្ឌិត លី ឆេង បើកការដ្ឋានបុកគ្រឹះសាងសង់

Image
(ភ្នំពេញ)៖ អគារសាលាបឋមសិក្សាស្ពានថ្ម ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ ក្រោមអធិបតីលោកបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធាន ក្រុមការងារចុះជួយសង្កាត់ស្ពានថ្ម និងលោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។ អភិបាលខណ្ឌដង្កោ បានលើកឡើងថា ដោយសាលាបឋមសិក្សាស្ពានថ្មស្ថិតនៅខាងមុខវត្តចំការខ្សាច់ មានសភាពចាស់ទ្រុឌទ្រោម និងលិចទឹកនៅពេលទឹកជំនន់ស្ទឹងព្រែកត្នោត ជន់ឡើងខ្លាំង ដែលធ្វើឱ្យសិស្សានុសិស្សមិនអាចសិក្សារៀនសូត្របាន ទើបលោកបណ្ឌិត លី ឆេង និងលោកស្រី បានលើកគម្រោងចាក់ដីបំពេញរណ្តៅជម្រៅ ២,៥ម៉ែត្រ លើផ្ទៃដីទំហំ ៨,៦២៥ ម៉ែត្រការ៉េ ដែលបានចំណាយថវិកាផ្ទាល់ខ្លួន និងសប្បុរសជននានាប្រមាណ១០ម៉ឺនដុល្លា សម្រាប់ការសាងសង់សាលាបឋមសិក្សា និងវិទ្យាល័យ។ ដោយមើលឃើញពីការខ្វះខាត និងការខិតខំប្រឹងប្រែងរបស់ លោកបណ្ឌិត លី ឆេង មកនោះ, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អំណោយដ៏ថ្លៃថ្លនូវអគារសិក្សាថ្មី១ខ្នង មានបណ្តោយ៤០,៤ម៉ែត្រ ទទឹង១០ម៉ែត្រ កម្ពស់២ជាន់ ស្មើនឹង១០បន្ទប់ ជូនដល់កូនចៅប្រជា

ស៊ីន យូប៊ីន ត្រូវ​អ្នក​ទើស​មួយ​ចំនួន រិះគន់​​យ៉ាង​ចាស់​ដៃ ពេល​ទៅ​ធ្វើ​បុណ្យ​​កឋិនទាន​មួយ នៅ​ក្នុង​ប្រទេស​ថៃ​!

Image
(ភ្នំពេញ)៖ តារាសម្ដែងស្រី មានរូបសម្រស់ទាក់ទាញ ក្រសែភ្នែកបុរសៗ​ កញ្ញា ស៊ីន យូប៊ីន មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា នាងមានភាពមមាញឹកខ្លាំង ក្នុងការងារសិល្បៈ និងការងារលក់ផលិតផលផ្ទាល់ខ្លួន​។ យ៉ាងណាមិញ ថ្មីៗនេះ ស៊ិន យូ​ប៊ី​ន បានធ្វើឲ្យមហាជនមួយចំនួនដែលពូកែទើស មានការចាប់អារម្មណ៍ ក៏ដូចជាបានសម្ដែងនូវការមិនពេញចិត្ត​ បន្ទាប់ពីរូបនាង បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ នៅតាមបណ្ដាញសង្គម​រួមជាមួយនឹងទឹកមុខ ញញឹមញញែម ដោយក្នុងដៃមានកាន់​ដើម​ផ្កា ​ដែលមាន​ដោត​​ប្រាក់បាត​ ដែលជារូបិយប័ណ្ណ របស់ប្រទេសថៃ ពោលគឺនាងបានបង្ហាញវត្តមានក្នុង ការធ្វើបុណ្យកឋិនភាពមួយ ក្នុងប្រទេសថៃ។ ការរិះគន់ពីសំណាក់ មហាជនអ្នកលេងបណ្ដាញសង្គមទៅលើតារាស្រី ប្រចាំប្រទេសកម្ពុជា កញ្ញា ស៊ីន យូប៊ីន បន្ទាប់ពីនាង​បានចូលរួមធ្វើបុណ្យកឋិនទាន ដែលដង្ហែ​ទៅកាន់វត្តមួយ ក្នុងប្រទេសថៃ ដោយនាងបាន​សរសេរ​សារដ៏​ខ្លី​ថា ​«​​កឋិនទាន វត្ត Phu tong mon , udon Thani province សូម​ជូន​មគ្គផល​ផង​ចា៎​​»​។ ទន្ទឹមគ្នានេះ សារ​បានបញ្ចាក់ន័យយ៉ាងច្បាស់ថា នាងកំពុងចូលរួមដង្ហែបុណ្យកឋិនទាន នៅវត្តមួយក្នុងប្រទេសថៃ ក៏ត្រូវបាន​មហាជនជាពិសេសអ្នកគាំទ្ររបស់នាង ហាក់សម្ដែងនូវការ មិនពេញចិត្ត ដោយមតិខ

រកឃើញ​សាកសព​សរុប១០នាក់ហើយ ក្រោយ​យន្តហោះ​ឥណ្ឌូណេស៊ី​ធ្លាក់ចូល​ទៅក្នុងសមុទ្រ

Image
(ហ្សាការតា)៖ អាជ្ញាធរ​ឥណ្ឌូណេស៊ី​នៅថ្ងៃអង្គារនេះ បានឱ្យដឹងថា ក្រុមអ្នកជួយសង្គ្រោះ​បានស្រង់យកសាកសព​មនុស្សកើនដល់ ១០នាក់ ហើយចេញពីទឹកសមុទ្រ កន្លែងដែល​យន្តហោះដឹក​អ្នកដំណើរឥណ្ឌូណេស៊ី​មួយគ្រឿង បានធ្លាក់នៅជិត​រដ្ឋធានីហ្សាការតា​កាលពីថ្ងៃចន្ទសប្តាហ៍នេះ ខណៈមនុស្ស​ទាំង ១៨៩នាក់ ត្រូវគេសន្និដ្ឋានថា បាត់បង់ជីវិតទាំងអស់។ នេះបើតាម​ចេញផ្សាយ​ដោយសារព័ត៌មាន Straitstimes នៅរសៀល​ថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨។ យន្ដហោះ Boeing 737 MAX 8 មានជើង​ហោះ​​ហើរលេខ Flight JT-610 របស់​ក្រុមហ៊ុន Lion Air មានផ្ទុកមនុស្ស ១៨៩នាក់ ក្នុងនោះរួមមាន​​មនុស្ស​វ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក០២នាក់, ពីឡុត ០២នាក់ និងក្រុមសហសេវិក ០៦នាក់​ផ្សេងទៀត​បានបាត់ចេញពី​ប្រព័ន្ធរ៉ាដា នៅអំឡុងពេលហោះហើរ​ពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង ផាងកាល ភីណាង (Pangkal Pinang) កោះ បាងកា (Bangka) របស់ឥណ្ឌូណេស៊ី ។ ក៏ប៉ុន្តែក្រោយមក​យន្ដហោះ​នេះ​ណ ត្រូវបានគេទទួលស្គាល់ថា បានធ្លាក់​ខណៈមានសេចក្ដីរាយការណ៍​ថា ពីឡុតដែលបញ្ជាយន្ដហោះនេះ​បានស្នើត្រឡប់​មកកាន់អាកាសយានដ្ឋាន​វិញ មុនពេល​បាត់ដំណឹងតែបន្តិច​ប៉ុណ្ណោះ។ ជុំវិញសោកនាដកម្ម​នេះដែរ ក្រុមអ្នកជួយសង្រ្គោះ​ឥណ្ឌូណេស៊ី បានឲ្

អ្នកជំនាញ៖ ព្រោះ​ចិនកាន់តែ​បង្កើនសាច់ដុំ​មីស៊ីល-នុយក្លេអ៊ែរ​ខ្លាំងឡើងៗ ទើបអាមេរិក​ចង់ដកខ្លួនពីសន្ធិសញ្ញា​នុយក្លេអ៊ែរ INF ជាមួយរុស្ស៊ី!

Image
(ប៉េកាំង)៖ ការព្រមានដកខ្លួនរបស់​សហរដ្ឋអាមេរិក ចេញពីសន្ធិញ្ញា​អាវុធនុយក្លេអ៊ែរ (INF)​ ជាមួយរុស្ស៊ីដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ ត្រូវបាន​អ្នកជំនាញមួយចំនួន​យល់ថា វានឹងក្លាយជាជំហាន​ថ្មីមួយរបស់ទីក្រុង​វ៉ាស៊ីនតោន ដើម្បី​ព្យាយាមទប់ស្កាត់ការ​អភិវឌ្ឍមីស៊ីល​របស់ចិន ដែលចេះតែកើនឡើង​ពីមួយឆ្នាំទៅ​មួយឆ្នាំ។ តើចិនមាន​មីស៊ីលប៉ុន្មានគ្រាប់ ហើយមាន​សមត្ថភាពដល់​កម្រិតណា ទើបជម្រុញឱ្យ​លោក ដូណាល់ ត្រាំ ចង់ដក​សហរដ្ឋអាមេរិក​ចេញពី​សន្ធិសញ្ញា INF។ សន្ធិសញ្ញា​អាវុធ​នុយក្លេអ៊ែរ INF (Intermediate-Range Nuclear Forces) ត្រូវបានចុះ​ហត្ថលេខាដោយ​សហរដ្ឋអាមេរិក និងអតីត​សហភាពសូវៀត​កាលពីឆ្នាំ១៩៨៧ ដែលជាជំហាន​ដ៏សំខាន់មួយ​ ឈានទៅរកការ​កាត់​បន្ថយការ​ប្រឈមមុខ​ដាក់គ្នា រវាងមហាអំណាច​​ធំៗទាំងពីរ កាលពីសម័យ​សង្គ្រាម​ត្រជាក់។ សន្ធិសញ្ញានេះ​បានហាមឃាត់​ចំពោះ​ការដាក់ពង្រាយ​​ប្រភេទមីស៊ីល-នុយក្លេអ៊ែរ ដែលអាច​បាញ់​ចេញពីផ្ទៃដី​ក្នុងរយៈចំងាយចន្លោះ ៥០០ ដល់ ៥,៥០០គីឡូម៉ែត្រ។ ក៏ប៉ុន្តែ បើតាមលោក ត្រាំ សន្ធិសញ្ញា​នេះបែរ​ជាទុកឱកាសឱ្យ​ទីក្រុងប៉េកាំង បង្កើនសមត្ថភាព​យោធា និងមីស៊ីល​យ៉ាងខ្លាំងក្លាទៅវិញ។ ជាក់ស្ដែងបើតាម​ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក លោក

ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទែរតេ ផ្ញើសារអបអរសាទរសម្តេចតេជោ​ ហ៊ុន សែន ដែលបន្តជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិថ្មី

Image
(ភ្នំពេញ)៖ លោក រ៉ូឌ្រីហ្គោ ឌូទែរតេ ប្រធានាធិបតីហ្វីលីពីន បានផ្ញើសារអបអរសាទរសម្តេចតេជោ ហ៊ុន សែន ចំពោះការឈ្នះឆ្នោត ទទួលបានតួនាទីជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិថ្មីនេះ។ តាមលិខិតអបអរសាទរ ដែលបណ្តាញសារព័ត៌មាន Fresh News​ ទទួលបាននៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ បានឱ្យដឹងថា លោក រ៉ូឌ្រីហ្គោ ឌូទែរតេ មានជំនឿយ៉ាងមុតមាំថា មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសហ្វីលីពីន និងកម្ពុជា នឹងកាន់តែស៉ីជម្រៅថែមទៀត ហើយលោកសូមជូនពរសម្តេចតេជោ ហ៊ុន សែន ឲ្យទទួលបានជោគជ័យ ក្នុងការដឹកនាំប្រជាជនកម្ពុជា ឆ្ពោះទៅរកភាពរីកចម្រើន និងការអភិវឌ្ឍបន្ថែមទៀត។ លោក រ៉ូឌ្រីហ្គោ រ៉ោ ឌូទែរតេ បានបញ្ជាក់យ៉ាងដូច្នេះថា «សម្តេចតេជោ, ខ្ញុំសូមអបអរសាទរ សម្តេចតេជោ ចំពោះការទទួលបានអាណត្តិជាថ្មី ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់អាណត្តិថ្មីនេះ»។ លោកបន្តថា «ខ្ញុំមានជំនឿថា មិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរបស់យើង នឹងកាន់តែស៉ីជម្រៅថែមទៀត ខណៈពេលដែលយើងបន្តធ្វើការរួមគ្នា ដើម្បីបំពេញនូវបំណងប្រាថ្នារួមរបស់យើង ក្នុងបុព្វហេតុសន្តិភាព វឌ្ឍនភាព និងវិបុលភាពដ៏ធំធេងថែមទៀតដល់ប្រទេស និងប្រជាជនយើងទាំងពីរ។ ខ្ញុំសូមប្រសិទ