ស៊ីន យូប៊ីន ត្រូវ​អ្នក​ទើស​មួយ​ចំនួន រិះគន់​​យ៉ាង​ចាស់​ដៃ ពេល​ទៅ​ធ្វើ​បុណ្យ​​កឋិនទាន​មួយ នៅ​ក្នុង​ប្រទេស​ថៃ​!

(ភ្នំពេញ)៖ តារាសម្ដែងស្រី មានរូបសម្រស់ទាក់ទាញ ក្រសែភ្នែកបុរសៗ​ កញ្ញា ស៊ីន យូប៊ីន មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា នាងមានភាពមមាញឹកខ្លាំង ក្នុងការងារសិល្បៈ និងការងារលក់ផលិតផលផ្ទាល់ខ្លួន​។ យ៉ាងណាមិញ ថ្មីៗនេះ ស៊ិន យូ​ប៊ី​ន បានធ្វើឲ្យមហាជនមួយចំនួនដែលពូកែទើស មានការចាប់អារម្មណ៍ ក៏ដូចជាបានសម្ដែងនូវការមិនពេញចិត្ត​ បន្ទាប់ពីរូបនាង បាន​បង្ហោះ​រូបថត​ជាច្រើន​សន្លឹក​ នៅតាមបណ្ដាញសង្គម​រួមជាមួយនឹងទឹកមុខ ញញឹមញញែម ដោយក្នុងដៃមានកាន់​ដើម​ផ្កា ​ដែលមាន​ដោត​​ប្រាក់បាត​ ដែលជារូបិយប័ណ្ណ របស់ប្រទេសថៃ ពោលគឺនាងបានបង្ហាញវត្តមានក្នុង ការធ្វើបុណ្យកឋិនភាពមួយ ក្នុងប្រទេសថៃ។

ការរិះគន់ពីសំណាក់ មហាជនអ្នកលេងបណ្ដាញសង្គមទៅលើតារាស្រី ប្រចាំប្រទេសកម្ពុជា កញ្ញា ស៊ីន យូប៊ីន បន្ទាប់ពីនាង​បានចូលរួមធ្វើបុណ្យកឋិនទាន ដែលដង្ហែ​ទៅកាន់វត្តមួយ ក្នុងប្រទេសថៃ ដោយនាងបាន​សរសេរ​សារដ៏​ខ្លី​ថា ​«​​កឋិនទាន វត្ត Phu tong mon , udon Thani province សូម​ជូន​មគ្គផល​ផង​ចា៎​​»​។

ទន្ទឹមគ្នានេះ សារ​បានបញ្ចាក់ន័យយ៉ាងច្បាស់ថា នាងកំពុងចូលរួមដង្ហែបុណ្យកឋិនទាន នៅវត្តមួយក្នុងប្រទេសថៃ ក៏ត្រូវបាន​មហាជនជាពិសេសអ្នកគាំទ្ររបស់នាង ហាក់សម្ដែងនូវការ មិនពេញចិត្ត ដោយមតិខ្លះ​លើកឡើងថា «​កូនកាត់ថៃមែន វត្តខ្មែរ មិនហែ​ចូល បែរ​ទៅហែរចូលវត្តស្រុកគេ នេះបានចំជាខ្មែរជួយខ្មែរមែន​»។

យ៉ាងណាមិញ ចំពោះការសម្ដែងនូវអារម្មណ៍ មិនពេញចិត្ត ​ពីសំណាក់មហាជន​នេះផងដែរ ក៏ស្រាប់តែមានបុរសសង្ហារជិះសេះស ចូលខមមិនតបវិញថា «​ធ្វើបុណ្យនៅឯណា មិនសំខាន់ទេ សំខាន់ឲ្យតែអ្នកធ្វើ មានចិត្តជ្រះថ្លាទៅបានហើយ​»។

ជាមួយនឹងគ្នានេះ​ ក៏មានមតិមួយចំនួនលើកឡើងដែលថា ការធ្វើបុណ្យទាន គឺមិនគិតទៅលើទីកន្លែងនោះទេ ពោលគឺឲ្យតែ​យើងមានធនធាន និងមានសុទ្ធាជ្រះថ្លា ក្នុងការធ្វើបុណ្យ មួយវិញទៀត ការធ្វើ​បុណ្យ​ធ្វើ​ទាន ​មិនចាំបាច់​ត្រូវ​រើស​កន្លែង និងមិន​ចាំបាច់​ត្រូវ​រើស​ពូជសាសន៍នោះទេ​៕











Comments

Popular posts from this blog

កម្ពុជាសិក្សាផែនការ B ដើម្បីពង្រឹងលក្ខណៈបច្ចេកទេសកីឡាករ-កីឡាការិនីត្រៀមស៊ីហ្គេម