សហរដ្ឋអាមេរិកបញ្ជូនកងទ័ព ៥,២០០នាក់ ទៅកាន់តំបន់ព្រំដែនជាប់ជាមួយមិចស៊ីកូ



(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណកំពុងបញ្ជូនកងទ័ព ៥,២០០នាក់ ទៅកាន់តំបន់ព្រំដែនអាមេរិក-​មិចស៊ីកូហើយ ខណៈជនភៀសខ្លួន មកពីតំបន់អាមេរិកកណ្ដាលរាប់ពាន់នាក់ បាននិងកំពុងសម្រុកចូលមកកាន់ព្រំដែនអាមេរិកតាមរយៈប្រទេសមិចស៊ីកូ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨។

ជាមួយគ្នានោះដែរ ឧត្ដមសេនីយ លោក Terrence O'Shaughnessy បានឱ្យដឹងទៀតថា ប្រតិបត្តិការឈ្មោះ Operation Faithful Patriot នឹងត្រូវផ្ដោតសំខាន់លើតំបន់ព្រំដែននៃរដ្ឋតិចសាស់ រដ្ឋអារីហ្សូណា និងរដ្ឋកាលីហ្វ័រញ៉ា។ ប្រតិបត្តិការនេះធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកបានព្រមានថានឹងបញ្ជូនកងទ័ព ទៅកាន់តំបន់ព្រំដែនជាប់ជាមួយមិចស៊ីកូ ដើម្បីទប់ស្កាត់លំហូរ ជនភៀសខ្លួនមកពីតំបន់អាមេរិកកណ្ដាល។

គួរបញ្ជាក់ថា បច្ចុប្បន្ន កងកម្លាំងឆ្មាំជាតិអាមេរិក ២,១០០នាក់ ត្រូវបានដាក់ពង្រាយទៅកាន់តំបន់ព្រំដែនរួចរាល់ហើយ ក្រោយមាន សំណើពីលោក ដូណាល់ ត្រាំ កាលពីខែមេសា៕





























Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម