សល់៨៩ថ្ងៃទៀតដល់ថ្ងៃសម្ពោធ, ក្រុមការងារសាងសង់វិមានឈ្នះឈ្នះ ផ្តួចផ្តើមគំនិតឲ្យអ្នកចូលរួមតាក់តែងអត្ថបទ និងការយល់ដឹងទាក់ទងជាមួយនយោបាយឈ្នះឈ្នះ និងវិមានឈ្នះឈ្នះ
(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរឱ្យកាន់តែគគ្រឹកគគ្រេង និងមានអត្ថន័យកាន់តែធំធេងស៊ីជម្រៅក្រុមការងារខ្លឹមសារ នៃគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ មានការផ្តួចផ្តើមនូវគំនិតមួយចំនួន សម្រាប់ការចូលរួមរៀបចំពិធី គឺគប្បីមានការចូលរួមពីសាធារណជន យុវជន សិស្ស និស្សិត បញ្ញវន្ត ក៏ដូចជា៖ វិចិត្រករ សិល្បករ និងគ្រប់មជ្ឈដ្ឋានដែលមានការចាត់តាំងនូវការប្រឡងប្រណាំងគំនូ វិចិត្រកម្ម សិល្បៈ ចម្រៀង និងមហោស្រពរួមទាំងការតាក់តែងនូវអត្ថបទ ការយល់ដឹង និងការស្វែងយល់នានា ដែលទាក់ទងជាមួយនិងនយោបាយឈ្នះឈ្នះ ព្រមទាំងវិមានឈ្នះឈ្នះ។ នេះបើតាមនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមានឈ្នះឈ្នះ។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងថា ការប្រារព្ធខួបលើកទី២០ ទិវានយោបាយឈ្នះឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ បើគិតចាប់តាំងពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ រហូតដល់ថ្ងៃប្រារព្ធពិធី គឺនៅសល់តែ៨៩ថ្ងៃទៀតតែប៉ុណ្ណោះ នឹងដល់ថ្ងៃសម្ពោធហើយ។
តាមរយៈទំព័រ Facebook នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានថ្លែងយ៉ាងដូច្នេះ៖ «ដើម្បីចូលរួមអបអរសាទរឱ្យកាន់តែគគ្រឹកគគ្រេង និងមានអត្ថន័យកាន់តែធំធេងស៊ីជម្រៅ ក្រុមការងារខ្លឹមសារ នៃគណកម្មការសាងសង់វិមានឈ្នះ-ឈ្នះ មានការផ្តួចផ្តើមនូវគំនិតមួយចំនួន សម្រាប់ការចូលរួមរៀបចំពិធី គឺគប្បីមានការចូលរួមពីសាធារណៈជន យុវជន សិស្ស និស្សិត បញ្ញវន្តក៏ដូចជាវិចិត្រករ សិល្បៈករ និងគ្រប់មជ្ឈដ្ឋានដែលមានការចាត់តាំងនូវការប្រឡងប្រណាំងគំនូ វិចិត្រកម្ម សិល្បៈ ចម្រៀង និងមហោស្រពរួមទាំងការតាក់តែងនូវអត្ថបទ ការយល់ដឹង ស្វែងយល់នានា ដែលទាក់ទងជាមួយ និងនយោបាយឈ្នះ-ឈ្នះ ព្រមទាំងវិមានឈ្នះ-ឈ្នះ»។
នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបន្តថា «ទន្ទឹមនឹងនេះ ក្រុមការងារខ្លឹមសារ ក៏ត្រៀមនូវការផ្តល់ការពន្យល់បកស្រាយ ទៅលើអត្ថន័យទាំងអស់នេះ ដោយមានការឯកភាពពីគណ កម្មការសាងសង់វិមានឈ្នះ-ឈ្នះ ដែលដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការពារជាតិ និងជាប្រធានគណៈកម្មការ ហើយក៏សូមការអំពាវនាវផងដែរ ចំពោះការចូលរួមនូវគ្រប់ វិភាគទានទាំងសម្ភារៈ បញ្ញាញាណ និងមូលនិធិនានា ដែលសម្រាប់ការកសាងនូវវិមានឈ្នះ-ឈ្នះ និងកិច្ចដំណើរការទាំងទាំងអស់នេះ»។
នាយឧត្តមសេនីយ៍បានចាត់ទុកថា នេះគឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដែលមិនធ្លាប់មាននៅប្រទេសកម្ពុជា ហើយដែលពិតជាមានអត្ថន័យបង្ហាញពីភាព សុខសាន្ត សុខដុមភាពនិងសន្តិភាពដ៏ពេញលេញ ដែលទទួលបានពីនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងបានផ្តល់នូវការអភិវឌ្ឍន៍ដែលលេចចេញនូវសមទ្ធិផល ដ៏ច្រើនអនេកសម្រាប់មាតុភូមិកម្ពុជា។
មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិរូបនេះ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះនឹងពង្រីក និងកសាងបានថែមទៀតនូវគំនរប្រវត្តិសាស្រ្តឱ្យកាន់តែស្តុកស្តម្ភ និងអធិកអធមដើម្បីកាន់តែបង្ហាញនូវតម្លៃ និងប្រវត្តិដ៏រុងរឿងរបស់កម្ពុជា ពីចំណេះដឹងស្ថាបត្យកម្ម វប្បធម៌ អរិយធម៌ និងអត្តសញ្ញាណ របស់ជាតិកម្ពុជាយើង។ ដើម្បីមានមូលដ្ឋាន និងការឯកភាពគ្នានៅលើប្រធានបទនេះ ក្រុមការងារខ្លឹមសារនឹងចេញផ្សាយនូវសៀវភៅ ស្តីពីអត្ថន័យ និងចក្ខុវិស័យ នៃការកសាងវិមានឈ្នះ-ឈ្នះ ដែលអាចជាទុនមួយដ៏សំខាន់សម្រាប់ការពិចារណា និងការចូលរួម ក្នុងដំណើរការប្រឡងប្រណាំងដ៏មានសារៈសំខាន់នេះ។
សូមជម្រាប វិមានឈ្នះ ឈ្នះ ដែលជានិម្មិតរូប នៃសុខសន្តិភាពកម្ពុជា និងជាតឹងតាងលេចចេញពីនយោបាយឈ្នះ-ឈ្នះ បាននឹងកំពុងសាងសង់ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គ្រោងសម្ពោធជាផ្លូវការដ៏ធំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ផងដែរ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ការសាងសង់វិមានឈ្នះ-ឈ្នះនេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀតវិមាននេះ ក៏ជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក៕

Comments