រាជរដ្ឋាភិបាល ផ្តល់ស្រូវពូជស្រូវជិត៣០០តោនគីឡូក្រាម ដល់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ក្នុងស្រុកមង្គលបុរី

(បន្ទាយមានជ័យ​)៖​ គណៈកម្មាការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣ ខែ​តុលា ឆ្នាំ២០១៨ បានទទួលស្រូវពូជសែនក្រអូបចំនួន ២៧៦,៣០០គីឡូក្រាមជាស្បៀងសង្គ្រោះ ដែលរាជរដ្ឋាភិបាលផ្តល់ សម្រាប់ចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់លិចស្រូវ២,៧៦៣គ្រួសារ ចំនួន៥០ភូមិ ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

នៅថ្ងៃទី៣ ខែតុលានេះដែរ ក្រុមការងារខេត្តបន្ទាយមានជ័យ បានចុះចែកពូជស្រូវដល់ប្រជាពលរដ្ឋ នៅតាមឃុំជាគោលដៅនីមួយៗ រួមមាន៖

១៖ ឃុំសំបួរ ចំនួន១១ភូមិ មានប្រជាពលរដ្ឋ៩៤១គ្រួសារ ទទួលបានស្រូវពូជ៩៤,១០០គីឡូក្រាម ដឹកនាំដោយលោក អ៊ុ រាត្រី អភិបាលរងខេត្ត​។
២៖ ឃុំរហាត់ទឹក ចំនួន១០ភូមិ មានប្រជាពលរដ្ឋ៧៨៩គ្រួសារ ទទួលបានស្រូវពូជ៧៨៩០០គីឡូក្រាម ដឹកនាំដោយលោក អោម ចន្ថា អភិបាលរងខេត្ត។
៣៖ ឃុំបត់ត្រង់ ចំនួន១០ភូមិ មានប្រជាពលរដ្ឋ២៣៣គ្រួសារ ទទួលបានស្រូវពូជ២៣,៣០០គីឡូក្រាម ដឹកនាំដោយលោក ប៉ាង វណ្ណសេដ្ឋ ប្រធានមន្ទីរកសិកម្មខេត្ត។
៤៖ ចំនួន៦ភូមិ មានប្រជាពលរដ្ឋ២៦៣គ្រួសារ ទទួលបានស្រូវពូជ២៦,៣០០គីឡូក្រាម ដឹកនាំដោយលោក សឹម គឹមកុលមុនី។
៥៖​ ឃុំតាឡំ ចំនួន៦ភូមិ ប្រជាពលរដ្ឋ២៧២គ្រួសារ ទទួលបានស្រូវពូជ២៧,២០០គីឡូក្រាម ដឹកនាំដោយលោក រត្ន័ ដាស៊ីណង់ អភិបាលស្រុក។
៦៖ នៅឃុំគោកបល្ល័ង្គ ចំនួន៧ភូមិ មានប្រជាពលរដ្ឋ២៦៥គ្រួសារ ទទួលបានស្រូវពូជ២៦,៥០០គីឡូក្រាម ដឹកនាំដោយលោក នាង ឆែម៕







































Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម