អ្នកជំនាញជើងចាស់៖ «គ្មានមូលហេតុណាមួយ ដែលរុស្ស៉ីកំពុងបង្កការគំរាមកំហែងដល់ចក្រភពអង់គ្លេសឡើយ»



(ម៉ូស្គូ)៖ អ្នកស្រាវជ្រាវជើងចាស់មួយរូប នៅឯវិទ្យាសា្ថន​សិក្សាគោលនយោបាយសាកលលោក លោក George Szamuely បានលើក​ឡើងថា វាដូចជាមិនអាចទៅរួចនោះឡើយថា ប្រទេសរុស្ស៉ី គឺជាការគំរាមកំហែងដ៏ធំមួយសម្រាប់ចក្រភពអង់គ្លេស ដូចទៅនឹងការ​អះអាង​របស់រដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក Gavin Williamson។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨។

លោក Szamuely បាននិយាយដូច្នេះថា «ជុំវិញការអះអាងថា រុស្ស៉ីគឺជាការគំរាមកំហែងដ៏ធំចំពោះចក្រភពអង់គ្លេស ខ្ញុំយល់ឃើញថា​ វាពិតជាពិបាកទៅរួចណាស់ ពីព្រោះថាអង់គ្លេសទៅវិញទេ ដែលកំពុងគំរាមដាក់ពង្រាយទ័ពនៅក្បែរព្រំដែនរបស់រុស្ស៉ី ក្នុង​ប្រទេស​អ៊ុយក្រែន និងនៅ​សមុទ្រខ្មៅ ហើយឥឡូវនេះនៅ​តំបន់អាក់ទិចនិងបាល់ទិចថែមទៀត។ ផ្ទុយទៅវិញ ខ្ញុំមិនឃើញមានយោធារុស្ស៉ី​នៅ​ឯសមុទ្រខាងជើង និងកន្លែងណាមួយនៅចក្រសមុទ្រ English Channel ឡើយ។ ដូច្នេះហើយ វាពិបាកខ្លាំងណាស់ ក្នុងការមើលឃើញ​ថា រុស្ស៉ីកំពុងតែបង្កការគំរាមកំហែចំពោះចក្រភពអង់គ្លេស»។

គួរជម្រាបថា បើតាមអ្នកវិភាគខាងលើ ការអះអាងបែបនេះ​របស់អង់គ្លេស អាចនិយាយបានថា ជាការព្យាយាមបង្វែរចំណាប់អារម្មណ៍ ពីភាពបរាជ័យ​ជាក់ស្តែងរបស់ចក្រភពអង់គ្លេស ក្នុងកិច្ចខិតខំចរចាជុំវិញដំណើរការ Brexit ជាមួយសហភាពអឺរ៉ុប និង​ជា​ការ​ប្រឹង​ប្រែង​មួយ ដើម្បី​​រារាំងលទ្ធភាពនៃការចងសម្ព័ន្ធភាពរវាងរុស្ស៉ីនិងអឺរ៉ុប៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម