សេចក្ដីជូនដំណឹង! ទូតខ្មែរនៅកូរ៉េខាងត្បូង​ នឹងចុះផ្ដល់សេវាពន្យារសុពលភាពលិខិតឆ្លងដែន ដោយឥតគិតថ្លៃ ដល់ពលរដ្ឋខ្មែរកំពុងរស់នៅ និងធ្វើការនៅទីនោះ

(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នឹងចុះផ្ដល់សេវាពន្យារសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ ជូនពលរដ្ឋខ្មែរកំពុងរស់នៅ សិក្សា ធ្វើការនៅទីនោះ និងប្រឹក្សាយោបល់ផ្នែកច្បាប់ការងារ ព្រមទាំងផ្សព្វផ្សាយកម្មវិធីវិលត្រឡប់វិញក្រោយចប់អាណត្តិការងារ។

បើតាមសេចក្ដីជូនដំណឹង ការចុះផ្ដល់​សេវាពន្យារសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃនេះ នឹងធ្វើឡើងនៅថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងអ៊ឺយចងប៊ូ អគារធនាគារ Shinhan Bank ជាន់ទី៤ ដែលមានអាសយដ្ឋាន경기도 의정부시 행북로8길 의정부동 176-4 (ស្ថាននីយរថភ្លើង 의정부 ច្រកចេញលេខ​៥-៣) ចាប់ពីម៉ោង០១៖០០រសៀល ដល់ម៉ោង០៥៖០០ល្ងាច។

ការចុះផ្ដល់​សេវាពន្យារសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃនេះ ធ្វើឡើងក្នុងគោលបំណង ចូលរួមកាត់បន្ថយចំណាយ និងពេលវេលារបស់​ប្រជាពលរដ្ឋខ្មែរ ព្រមទាំងដើម្បីអនុវត្តយន្ដការបង្ខិតសេវាឲ្យគៀកជិតប្រជាពលរដ្ឋខ្មែរ កាន់តែទូលំទូលាយ និងដោយមានការស្នើសុំពីថ្នាក់ដឹកនាំរបស់ធនាគារ Shinhan Bank។​
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ លោកស្រី សាន លាងហួយ 010-6461-0132 និងលោក ឡាំ ប្រុស 010-5129-1975៕​













Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម