ព្រឹកថ្ងៃនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្ដចុះសួរសុខទុក្ខ និងចែកអំណោយ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ជិត២ពាន់គ្រួសារទៀត នៅខេត្ដមណ្ឌលគិរី

(មណ្ឌលគិរី)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងគណៈប្រតិភូអមដំណើរ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបន្ដអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកកើត ឬអ្នកផ្ទុយមេរោគអេដស៍ ចំនួន១,៣១៣គ្រួសារបន្ថែមទៀត នៅខេត្ដមណ្ឌលគិរី។

ក្នុងនោះមានជនជាតិខ្មែរចំនួន​ ៧៤៦គ្រួសារ​ ជនជាតិព្នងចំនួន​ ៥៦៤គ្រួសារ​ និងជនជាតិឥស្លាមចំនួន​ ៣គ្រួសារ រស់នៅភូមិចំនួន​១៤​ សង្កាត់​ចំនួន​ ៤​ នៃក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ការអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ធ្វើឡើងនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្ដមណ្ឌលគិរី។

សម្រាប់គ្រួសារនីមួយៗទទួលបាន​៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១​ ទឹកសុទ្ធ១ដប និងនំបុ័ង១ដើម។ ជាមួយគ្នានេះ​ គ្រួសារនីមួយៗ​ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១មុឺនរៀលទៀត​ ជាអំណោយ​របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

សូមជម្រាបថា កាលពីថ្ងៃទី១៤វិច្ឆិកា ម្សិលមិញនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បានអញ្ជើញចុះសួរសុខទុក្ខ និង ចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ចាស់ជរាគ្មានទីពឹង ស្ដ្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នកកើត ឬអ្នកផ្ទុយមេរោគអេដស៍ ចំនួន១,៣៥៨គ្រួសារ ដែលមកពីភូមិចំនួន​១៥​ ឃុំចំនួន​៣​ នៃស្រុកកែវសីមា​ ខេត្ដមណ្ឌលគិរី ដែលធ្វើឡើងនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា។

អំណោយក្នុងគ្រួសារនីមួយៗទទួលបាន​នូវ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១​ ទឹកសុទ្ធ១ដប និងនំបុ័ង១ដើម។

ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋក៏ទទួលបាន នូវក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀលបន្ថែមទៀត​ ជាអំណោយ​របស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

សម្រាប់សិស្សានុសិស្សចំនួន​២០០នាក់​ ក្នុងម្នាក់ៗទទួលបាន​ សៀវភៅសរសេរ​២ក្បាល​ ប៉ិច១ដើម​ និងថវិកា​១ម៉ឺនរៀល។

កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ជាប្រធាន, សម្ដេចតែងតែយកចិត្ដទុក្ខដាក់ និងដោះស្រាយរាល់បញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ដោយក្តីមេត្តា​ ករុណា​ គិតគូរ​ និងផ្តល់ក្តីសង្ឃឹម ជំនឿចិត្តដល់ប្រជាជនទូទៅ ដែលជួបការលំបាកដោយគ្មានការរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ដោយកន្លែងណាមានទុក្ខលំបាក គឺមានកាកបាទក្រហមកម្ពុជា៕





































































































Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម