គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងទៅចូលរួមមហាសន្និបាតសភាតំបន់អាស៊ី លើកទី១១ នៅតួកគី រយៈពេល៨ថ្ងៃ
(ភ្នំពេញ)៖ លោក ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភា ចេញទៅចូលរួមមហាសន្និបាតសភាតំបន់អាស៊ី លើកទី១១ នៅទីក្រុងអ៊ីស្ដង់ប៊ុល សាធារណរដ្ឋតួកគី រយៈពេល៨ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋសភា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។
សេចក្ដីជូនដំណឹង បានបញ្ជាក់ថា មហាសន្និបាតខាងនេះ ធ្វើឡើងក្រោមប្រធានបទស្ដីពី «ការជំរុញឱ្យមានការរីកចម្រើនសេដ្ឋកិច្ច នៅក្នុងតំបន់អាស៊ី» ដែលមានថ្នាក់ដឹកនាំរដ្ឋសភា ព្រឹទ្ធសភា នៃបណ្ដាប្រទេសដែលជាសមាជិកសភាតំបន់អាស៊ីទាំង៤២ប្រទេស គណៈប្រតិភូបណ្ដាប្រទេសជាអ្នកសង្កេតការណ៍ចំនួន១៦ប្រទេស និងអង្គការដៃគូសភាតំបន់អាស៊ីចំនួន១០ស្ថាប័ន ផងដែរ៕
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋសភា៖

Comments