ខាត់ សុឃីម៖ «មនុស្ស​សម័យ​មុន​រាប់​អាន​គ្នា​ដោយ​​ចិត្ត​ស្មោះ តែ​មនុស្ស​សម័យ​នេះ​រាប់​អាន​គ្នា​ សំឡឹង​ឃើញ​តែ​ផល​ប្រយោជន៍​»

(ភ្នំពេញ)៖ តារាស្រីពហុជំនាញ អ្នកនាង ខាត់ ​សុឃីម ជារឿយៗត្រូវទស្សនិកជនកត់សម្គាល់ឃើញថា តារាស្រីរូបនេះតែងតែបញ្ចេញនូវគំនិតផ្ទាល់ខ្លួន ភ្ជាប់មកជាមួយអត្ថន័យ បំផុសស្មារតីទស្សនិកជន ខណៈដែលកន្លងមកនាង ក៏តែងទទួលបានការគាំទ្រ និងលើកសរសើរ លើការបញ្ចេញទស្សនៈ ពីសំណាក់មហាជនផងដែរ។ ថ្មីៗនេះទៀតសោត ខាត់ សុឃីម បានព្រលយសារដ៏មានអត្ថន័យ សម្រាប់ឲ្យមនុស្សក្នុងសង្គមពិចារណាបាន ខណៈដែលនាងបានមើលឃើញជាក់ស្ដែងថា មនុស្សសម័យនេះ មុននឹងរាប់អាននរណាម្នាក់ គឺតែងតែសំឡឹងឃើញ ផលប្រយោជន៍ជាមុន ពោលគឺមិនដូចមនុស្សកាលពីជំនាន់ដើមឡើយ។

ជាក់ស្តែង បើចាប់អារម្មណ៍មកមើល នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់ អ្នកនាង ខាត់ ​សុឃីម គឺកាលពីថ្មីៗនេះ នាងបានបញ្ចេញសារមួយប្រយោគដែរធ្វើអោយមានការចាប់អារម្មណ៏បន្ថែមទៀត នោះគឺ «សូមធ្វើចិត្តឲ្យបានថា មនុស្សសម័យនេះ គេត្រូវការផលប្រយោជន៍ បុណ្យទាន មានរវល់ មិនដូចសម័យមុន ដែលសំដៅលើការរាប់អានគ្នា ដោយទឹកចិត្តទេ ភាគតិចណាស់​ ដែលគិតដល់ការរាប់អាន។ សម័យនេះ មុននឹងចូលរួមកម្មវិធី គេគិតពីរឿង សង រឿងមានប្រយោជន៍ដល់គេអត់»។

តារាស្រីអ្នកនាង ខាត់ សុឃីម និយាយទៀតថា «សូម្បីតែពេលខ្លះ ធ្វើការផ្សេងក្រុមហ៊ុនគ្នា ក៏ផាត់គ្នាចោលលែងមានការរាប់អាន លើសពីនេះស្ថាប័នខ្លះ តាមដាន Like, Comments, share របស់បុគ្គលិកទៀតផង។ ការកែប្រែប្រួលនេះ មិនបានប៉ះពាល់ដល់ទឹកចិត្ត អ្នករាប់អានគ្នាដោយស្មោះនោះទេ តែវាអាចធ្វើឲ្យដែលគិតសួនតួ អនាគត គឺសូន្យ។ សូន្យនេះគឺផ្លូវដើរត្រូវសូន្យ ទំនាក់ទំនងសង្គមត្រូវសូន្យ មានរវល់ត្រូវសូន្យ ...ជាដើម»។

ជាការពិតណាស់ តាមរយៈខ្លឹមសារដែលត្រូវបានតារាស្រី ពហុជំនាញ អ្នកនាង ខាត់ ​សុឃីម បានលើកឡើងខាងលើនេះ កំពុងតែធ្វើឲ្យទស្សនិកជនមួយចំនួនធំ យល់ឃើញកាន់តែច្បាស់ អំពីភាពខុសគ្នា រវាងមនុស្សសម័យបច្ចុប្បន្ន ដែលគ្រប់យ៉ាងស្ថិតនៅលើផលប្រយោជន៍ តែម្យ៉ាងគត់ ខណៈមានមតិខ្លះបាននិយាយថា មនុស្សម្នាក់ៗខំប្រឹងរាល់ថ្ងៃ គឺព្រោះតែចង់បានមកវិញ នូវផលប្រយោជន៍នោះហើយ៕







Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម