ក្រសួងមហាផ្ទៃ៖ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ ដែលបានចុះបញ្ជីត្រឹមត្រូវ មានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើសកម្មភាព ដោយមិនចាំបាច់ជូនដំណឹងដល់អាជ្ញាធរ

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ឲ្យដឹងថា ដើម្បីពង្រីងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងសហគមន៍នានានៅមូលដ្ឋាន ក្រសួងមហាផ្ទៃ បានដាក់ចេញនូវសេចក្ដីណែនាំ ដល់សមាគម អង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះបញ្ជី ត្រឹមត្រូវតាមច្បាប់ មានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើសកម្មភាពនៅកម្ពុជា។

សេចក្ដីណែនាំរបស់សម្តេចក្រឡាហោម ដែលបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជាក់បន្តថា រាល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងសហគមន៍ នានា ដែលបានចុះបញ្ជីត្រឹមត្រូវ មានលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន ព្រមទាំងលក្ខន្តិកៈរបស់ខ្លួន ដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ អាចធ្វើសកម្មភាពបាន ដោយមិនចាំបាច់ជូនដំណឹង ដល់អាជ្ញាធរមូលដ្ឋាន ក្នុងរយៈពេល៣ថ្ងៃ មុនពេលចាប់ផ្ដើមសកម្មភាពដូចមុនទៀតឡើយ៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម