មកស្គាល់គំរូយន្តហោះ​យោធា​ប្រភេទថ្មី​របស់រុស្ស៊ី ដែលត្រៀម​បញ្ចេញ​ក្នុង​ឆ្នាំ២០២៦!

(ម៉ូស្គូ)៖ គំរូផលិត​យន្ដហោះយោធា​ដឹកជញ្ជូន ទំនើបចុងក្រោយបំផុតរបស់​រុស្ស៊ី Il-276 ត្រូវបានគេរំពឹងថានឹងត្រូវបញ្ចប់ ទាំងស្រុងនៅឆ្នាំ២០១៩។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

សេចក្ដីរាយការណ៍​ខាងលើ​របស់ Sputnik ធ្វើឡើងដោយ​ផ្អែកប្រភពពីក្រុមហ៊ុន​ផលិតយន្ដហោះ​រុស្ស៉ី អ៊ីលយូស៊ីន (Ilyushin Aviation Complex)។ Ilyushin បាន​ប្រាប់ Sputnik យ៉ាងដូច្នេះថា «គំរូផលិត​យន្ដហោះ Il-276 នឹងត្រូវបញ្ចប់​ទាំងស្រុងនៅ​ឆ្នាំ២០១៩ រីឯ បញ្ជីឈ្មោះ​ក្រុមហ៊ុនដែលទទួលរ៉ាប់រងផលិត ក៏ត្រូវបានអនុម័តរួចរាល់ហើយ​ដែរ»។ ក្រុមហ៊ុន Ilyushin បន្ថែមទៀតថា យន្ដហោះ Il-276 នឹងត្រូវបំពាក់​ម៉ាស៉ីនពីរប្រភេទ​គឺ 90A-76 និង PD-14។

គួរជម្រាបថា យន្ដហោះយោធា​ដឹកជញ្ជូនទំនើបចុងក្រោយ​បំផុតរបស់រុស្ស៊ី Il-276 អាចដឹកជញ្ជូន​បានទម្ងន់ ២០តោន និងហោះក្នុងល្បឿន ៨០០គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោង។ យន្ដហោះនេះ​ត្រូវបានគេរំពឹងថា នឹងធ្វើការហោះហើរ​សាកល្បង​នៅឆ្នាំ២០២៣ ខណៈការប្រគល់​លើដំបូង​ឱ្យកងកម្លាំងទ័ព​អាកាសរុស្ស៊ី នៅ​ឆ្នាំ២០២៦៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម