សម្តេចតេជោ ហ៊ុន សែន ផ្តល់ថវិកាជាង១០ម៉ឺនដុល្លារ តាមរយៈសាលារាជធានីភ្នំពេញ បើកការដ្ឋានជួសជុលផ្លូវបេតុងមួយខ្សែ នៅសង្កាតចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ
(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបើកការដ្ឋានជួសជុលផ្លូវបេតុងឆ្អឹងដែកមួយខ្សែ មានប្រវែង២៥០ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលថវិកាត្រូវចំណាយលើការជួសជុលនោះមានជាង១០ម៉ឺនដុល្លារ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផ្តល់ជូនតាមរយៈសាលារាជធានីភ្នំពេញ។
ពិធីបើកការដ្ឋានខាងលើនេះ ក៏មានការចូលរួមពីអភិបាលរងខណ្ឌ, អធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យ, មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ព្រមទាំងលោក លោកស្រីជាមន្ត្រីសាលាខណ្ឌ សង្កាត់ ភូមិ និងប្រជាពលរដ្ឋជាច្រើនផងដែរ។
ក្នុងឱកាសនោះ លោក ហែម ដារិទ្ធិ បានលើកឡើងថា ផ្លូវដែលបើកការដ្ឋានជួសជុលនេះ គឺចាក់បេតុងឆ្អឹងដែកមានប្រវែង២៥០ម៉ែត្រ ទទឹង១០ម៉ែត ដែលជាថវិការបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈសាលារាជធានីភ្នំពេញ។ លោកបន្ថែមថា ការស្ថាបនាផ្លូវខាងលើ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋកាន់តែងាយស្រួលធ្វើដំណើរឆ្ពោះ ពីតំបន់មួយទៅតំបន់មួយ ជាពិសេសដើម្បីស្របតាមអនុ
សាសន៍ ថ្នាក់ដឹកនាំប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន។
លោកអភិបាលខណ្ឌ ក៏សុំឲ្យប្រជាពលរដ្ឋត្រូវរួមគ្នា ចូលរួមថែរក្សាផ្លូវនេះ បានគ្រប់ៗគ្នា និងសុំការយោគយល់នៅពេលមានការជួសជុលឡើងវិញនោះ។
ឆ្លៀតក្នុងឱកាសនេះដែរ លោក ហែម ដារិទ្ធិ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាវិចខ្ចប់សំរាមដាក់ឲ្យបានត្រឹមត្រូវ ចៀសវាងការបោះចោលពាសវាលពាសកាល ដែលនាំឲ្យប៉ះពាល់ដល់បរិស្ថាន ជាពិសេសនោះ គឺប៉ះពាល់ដល់សុខភាពបងប្អូនផ្ទាល់តែម្តង៕

Comments