គុនខ្មែរ ប្រកាស​រៀបចំ​ជើងឯក​ថ្នាក់​ជាតិ ជាមួយ​លក្ខខណ្ឌ​ដ៏​តឹង​រឹង​មួយ!

(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសកាលបរិច្ឆេទរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៨ របស់ហើយជាផ្លូវការហើយ ដោយគ្រោងធ្វើឡើង ៨ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៨ ខែធ្នូខាងមុខ នៅតំបន់អភិវឌ្ឍន៍ ស្កាយលែន ឃុំវិហារសួគ៌។ ប៉ុន្ដែលក្ខខណ្ឌចូលរួមឆ្នាំនេះ ត្រូវបានសហព័ន្ធរឹតបណ្ដឹងជាងមុន ដោយក្នុង ១ប្រភេទទម្ងន់ អនុញ្ញាតឲ្យកីឡាករតំណាងក្លឹប និងសមាគម មកពីរាជធានី-ខេត្តចូលរួមតែម្នាក់ប៉ុណ្ណោះ។

លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ថា ជើងឯកថ្នាក់ជាតិឆ្នាំនេះ ត្រូវរឹតបណ្ដឹង ព្រោះសហព័ន្ធត្រូវធ្វើការចម្រាញ់យកកីឡាករល្អ សម្រាប់ត្រៀមស៊ីហ្គេម។ ដោយហេតុនេះ លោកបានស្នើដល់គ្រប់ក្លឹប និងសមាគមទាំងអស់ ត្រូវចម្រាញ់តែកីឡាករ-កីឡាការិនីជើងខ្លាំង និងមានសមត្ថភាពប្រចាំក្លឹប ឬសមាគមរបស់ខ្លួន បញ្ចូនមកចូលរួមការប្រកួតបានហើយ ដើម្បីសម្រាំងបាននូវធនធានកីឡាករមានសមត្ថភាព និងទេពសកោលពិតប្រាកដ សម្រាប់ត្រៀមចូលរួមក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា។

ចំពោះការទទួលពាក្យ គឺចាប់ផ្ដើមទទួលពីឥលូវ រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកាខាងមុខ នៅទីស្នាក់ការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ស្ថិតក្នុងពហុកីឡដ្ឋានជាតិ ។ រីឯវិញ្ញាសាសហព័ន្ធត្រៀមដាក់ឲ្យប្រកួត រួមមានផ្នែកបុរស៖ ទម្ងន់ ៤៨គីឡូក្រាម, ៥១គីឡូក្រាម, ៥៤គីឡូក្រាម, ៥៧គីឡូក្រាម, ៦០គីឡូក្រាម, ៦៣.៥គីឡូក្រាម និងទម្ងន់ ៧៣គីឡូក្រាម។ ផ្នែកនារី រួមមានទម្ងន់ ៤៨គីឡូក្រាម, ៥១គីឡូក្រាម, ៥៤គីឡូក្រាម, ៦០គីឡូក្រាម និងទម្ងន់ ៦៣.៥គីឡូក្រាម៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម