គួរ​ឲ្យ​សរសើរ! Honda ឆ្លៀត​ហាត់​ខ្លួនឯង ខណៈ​កំពុង​ដឹកនាំ​ក្រុម​គោព្រៃ​កម្ពុជា

(ភ្នំពេញ)៖ ទោះបីលោក Keisuke Honda កំពុងដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រៀមការប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ក៏ពិតមែន តែសមាជិករបស់ក្លឹបលីគកំពូលអូស្ដ្រាលី Melbourne Victory FC ក៏មិនភ្លេចឆ្លៀតពេលហ្វឹកហាត់ខ្លួនឯង ដើម្បីពង្រឹងសមត្ថភាពត្រឡប់ទៅជួយក្លឹបរបស់ខ្លួនវិញដែរ។

តាមរយៈរូបថត ២សន្លឹកត្រូវបានលោក Honda បង្ហោះលើបណ្ដាញសង្គមផ្ទាល់ខ្លួននាព្រឹកនេះ បានបញ្ជាក់ថា ពេលនេះលោកកំពុងស្ថិតនៅរាជធានីភ្នំពេញ ហើយក៏ឆ្លៀតធ្វើការហ្វឹកហាត់ដោយខ្លួនឯងផងដែរ។ នេះគឺជាសកម្មភាពគំរូដ៏ល្អមួយ ហើយក៏គួរឲ្យស្ងើចសរសើរផងដែរ ចំពោះការលះបង់របស់លោក Honda ដែលបានធ្វើដំណើរមកដឹកនាំក្រុមគោព្រៃកម្ពុជា ដោយមិនយកប្រាក់ខែ ទាំងកំពុងមមាញឹកជាមួយក្លឹបអាជីពរបស់ខ្លួន។

បើផ្អែកលើកម្មវិធីប្រកួតជាក់ស្ដែងវិញ លោក Honda ទំនងបានដឹកនាំក្រុមគោព្រៃកម្ពុជា ជួបក្រុមភ្ញៀវឡាវ ក្នុងជំនួបពានរង្វាន់ AFF Suzuki Cup 2018 ប្រចាំពូលA នាថ្ងៃទី២០ ខែវិច្ឆិកាខាងមុខតែ ១ប្រកួតទៀតប៉ុណ្ណោះ ព្រោះលោកត្រូវត្រឡប់ទៅជួយក្លឹប Melbourne Victory FC វិញ ព្រោះក្លឹបកំពុងឈរលេខរៀងទី៤ នៃលីគកំពូលអូស្ដ្រាលីនេះ ត្រូវជួបប្រកួតសន្សំពិន្ទុសប្ដាហ៍ទី៥ ជាមួយក្រុមខ្លាំង SYDNEY FC នាថ្ងៃទី២៥ ខែវិច្ឆិកាខាងមុខ។

គួរបញ្ជាក់ថា ក្រោយចូលកាន់តំណែងអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Honda ក៏ដូចជាក្រុមការងារគ្រូរបស់ខ្លួន នៅមិនទាន់បង្កើតកំណត់ត្រាឈ្នះលើកដំបូងនោះទេ ក្នុងនោះប្រកួតមិត្តភាព ៣ប្រកួតស្មើ១ និងចាញ់២ ខណៈប្រកួតផ្លូវការក្នុងពាន AFF Suzuki Cup 2018 ចំនួន ២ប្រកួតបរាជ័យទាំង ២ប្រកួត ខណៈការប្រកួតចុងក្រោយ ដែលមានវត្តមានលោក Honda ដឹកនាំផ្ទាល់ កម្ពុជា បានចាញ់ក្រុមម្ចាស់ផ្ទះមីយ៉ាន់ម៉ា ៤-១៕



















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម