ជុំវិញការ​បញ្ជាទិញ​មីស៊ីល S-400 ពីរុស្ស៊ី ឥណ្ឌា​មិនទាន់​ច្បាស់ថា អាមេរិក​នឹងដាក់ទណ្ឌកម្ម​ឬអត់នោះឡើយ ប៉ុន្តែខ្លួន​រំពឹងថានឹងអត់...

(ញូដេលី)៖ ក្រុមមន្ត្រីឥណ្ឌា​ជាច្រើននាក់​បាននិយាយថា រដ្ឋាភិបាលទីក្រុង​ញូដេលី ជឿជាក់ថា សហរដ្ឋអាមេរិក​នឹងមិនដាក់ទណ្ឌកម្ម​ប្រឆាំងនឹងឥណ្ឌា​ឡើយ ជុំវិញការទិញប្រព័ន្ធ​​មីស៉ីលការពារដែន​អាកាស S-400 ពីប្រទេសរុស្ស៉ី។ នេះ​បើតាមសារព័ត៌មាន​ឥណ្ឌា Hindustan Times ដកស្រង់​ដោយ Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

សារព័ត៌មាន​ឥណ្ឌា Hindustan Times ធ្វើសេចក្ដីរាយការណ៍​បែបនេះ​ ដោយផ្អែកលើប្រភព​ទទួលបានពី​មន្ត្រីឥណ្ឌា ដែលដឹងលឺពីកិច្ចព្រមព្រៀង​​ទិញ S-400 ពីរុស្ស៊ី។ មន្ត្រីទាំងនេះ​បានបញ្ជាក់ ក្នុង​លក្ខខណ្ឌមិនបញ្ចេញ​ឈ្មោះយ៉ាងដូច្នេះថា «យើងជឿជាក់ថា សហរដ្ឋអាមេរិក​នឹងមិនដាក់ទណ្ឌកម្មប្រឆាំងនឹង​ឥណ្ឌាឡើយ ជុំវិញការទិញ​ប្រព័ន្ធមីស៉ីលការពារ​ដែនអាកាស S-400 ពីរុស្ស៉ី»។

ក៏ប៉ុន្តែ​ទន្ទឹមគ្នា ក្រុមមន្ត្រី​ទាំងនេះ​ក៏បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តដាក់ ឬលើកលែងទណ្ឌកម្ម​លើទីក្រុងញូដេលី ពីសំណាក់​សហរដ្ឋអាមេរិក អាចនឹងត្រូវធ្វើឡើង​នៅពេលដែលឥណ្ឌាចាប់​ផ្ដើមបង់លុយទិញ S-400 ឱ្យទីក្រុងម៉ូស្គូ។

គួរជម្រាបថា ឥណ្ឌាបានចុះហត្ថលេខា​ទិញ S-400 ក្នុងតម្លៃ ៥.៤ពាន់លានដុល្លារ​ កាលពីខែតុលាកន្លងទៅ ហើយ​ក្រៅតែពី​ឥណ្ឌា ចិន និងតួកគី ក៏បានបញ្ជា​ទិញប្រព័ន្ធមីស៊ីលនេះ​ពីរុស្សី​ផងដែរ បើទោះជា​មានការព្រមានដាក់​ទណ្ឌកម្មពី
ទីក្រុងវ៉ាស៊ីនតោន​ក៏ដោយ៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម