កម្ពុជា-ឡាវ ចុះកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មអគ្គិសនី និងឯកភាពគ្នាសង់ស្ពានតភ្ជាប់ពីខេត្ត​ព្រះវិហារ និងខេត្តចំប៉ាស័ក្ដិ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទាំងសងខាង



(ឡាវ)៖​ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសឡាវ បានកិច្ចព្រមព្រៀងធ្វើពាណិជ្ជកម្មអគ្គិសនី និងបានឯកភាពគ្នា សាងសង់ស្ពានតភ្ជាប់ពីខេត្តព្រះវិហាររបស់កម្ពុជា និងខេត្តចំប៉ាស័ក្តិ របស់ប្រទសឡាវ ដើម្បីជាប្រយោជន៍ដល់ការធ្វើដំណើរ រវាងប្រជាជនទាំងសងខាង។

សមិទ្ធផលថ្មីនេះ ត្រូវបានបញ្ជាក់ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីឡាវ នៅវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ នៃដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចតេជោ ហ៊ុន សែន ន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ប្រជាពលរដ្ឋនៅតាមព្រំដែន គួរតែត្រូវបានសម្បាយរីករាយ អំបាញ់មិញមានការចុះហត្ថលេខាទិញអគ្គិសនីពីឡាវ ទៅផ្គត់ផ្គង់នៅកម្ពុជា អាចជាផ្នែកមួយយ៉ាងសំខាន់នៃកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យពាណិជ្ជកម្មអគ្គិសនី ដែលទិញពីឡាវទៅផ្គត់ផ្គង់នៅកម្ពុជា។ ក្រៅពីការតភ្ជាប់អគ្គិសនី យើងបានឯកភាពគ្នា លើការតភ្ជាប់ស្ពានឆ្លងកាត់ទន្លេ ភ្ជាប់ពីខេត្តព្រះវិហារ និងខេត្តចំប៉ាស័ក្តិ ដែលផ្តល់ឱកាសឲ្យប្រជាជនទាំងសងខាង ងាយស្រួលក្នុងការធ្វើទំនាក់ទំនងគ្នា»។

ក្នុងឱកាសនោះកម្ពុជា-ឡាវក៏មានហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ពាក់ព័ន្ធនឹងការបង្កើនកិច្ចសហប្រតិបត្តិការ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់នៃទាំងពីរលើការងារបង្កាត់ពូជដំរីផងដែរ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទសឡាវ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០១៨៕













Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម