រដ្ឋមន្រ្តីការបរទេសរុស្ស៉ី៖ «សង្រ្គាមរវាង​មហាអំណាចនុយក្លេអ៊ែរ​​អាមេរិក-រុស្ស៊ី បើកើតឡើង​នឹង​ជា​មហន្តរាយធំបំផុត​សម្រាប់​មនុស្សជាតិទាំងមូល»

(ម៉ូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ើហ្គៃ ឡាវរ៉ូវ (Sergei Lavrov) បានលើកឡើង សង្រ្គាម​រវាង​សហរដ្ឋអាមេរិក​និងរុស្ស៊ី ​ប្រសិនបើកើតឡើងនឹងជះផលវិបាកដ៏អាក្រក់បំផុត​សម្រាប់មនុស្សជាតិទាំងមូល។ នេះ​បើ​តាម​ការ​ដក​ស្រង់​ការ​ផ្សាយ​ចេញ​ពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨។

​លោក Lavrov បាននិយាយបែបនេះ ក្នុងឱកាសផ្តល់បទសម្ភាសន៍ជាមួយសារព័ត៌មានរុស្ស៊ី Sputnik នៅមុនដំណាច់ឆ្នាំ​២០១៩ ទាក់ទងនឹងបញ្ហាសំខាន់ៗ។ បើតាមការសង្កត់ធ្ងន់របស់លោកប្រមុខការទូតរុស្ស៊ី អ្នករាល់គ្នានៅជុំវិញពិភពលោក អាច​យល់យ៉ាងច្បាស់ហើយថា ជម្លោះប្រដាប់អាវុធរវាង​មហាអំណាចនុយក្លេអ៊ែរឈានមុខគេទាំងពីរ គឺអាមេរិកនិងរុស្ស៊ី នឹង​​ក្លាយជាគ្រោះមហន្តរាយដ៏ធំ សម្រាប់មនុស្សជាតិទាំងមូល។ លោក Lavrov បានបញ្ជាក់ទៀតថា ពុំមានភាគីខាង​ណា​ជាអ្នកឈ្នះក្នុងសង្រ្គាមនុយក្លេអ៊ែរឡើយ ហើយវាមិនគួរអនុញ្ញាតឲ្យផ្ទុះទៅបាននោះទេ៕

គួរជម្រាបថា ក្នុងឆ្នាំ២០១៨ ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងបណ្តាប្រទេសលោកខាងលិច បានបន្តធ្លាក់ចុះដុនដាប​​ខ្លាំង​ដដែល ដោយសាររឿងអាស្រូវនិង​ទណ្ឌកម្មជាច្រើន៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម