លោក គង់ គាំ បន្តបកអាក្រាតលោក សម រង្ស៉ី ថាប្រមូលប្រជាជនធ្វើបាតុកម្មឆ្នាំ២០១៣ គឺចង់បានអំណាចក្រៅការបោះឆ្នោត



(ភ្នំពេញ)៖ លោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី និងជាអតីតមនុស្សជំនិតរបស់ លោក សម រង្ស៉ី បានបន្តបកអាក្រាតលោក សម រង្ស៉ី ថា ជាអ្នកនយោបាយដែលចង់បានអំណាចក្រៅ ការបោះឆ្នោត ដោយទាមទារដើម្បីទម្លាក់សម្តេចតេជោ ហ៊ុន សែន ចុះចេញពីតំណែងកាលពីចុងឆ្នាំ២០១៣។

លោក គង់ គាំ បានរំលឹកថា កាលពីឆ្នាំ២០១៣ លោក សម រង្ស៉ី បានទាមទារឱ្យមានការរាប់សន្លឹកឆ្នោត នៅមណ្ឌលភ្នំពេញ កណ្តាល ព្រៃវែង កំពង់ចាម តែបើរាប់ទៅមិនឃើញកើនបាន មួយអាសនៈទៀតទេ គឺលទ្ធផលហ្នឹងត្រឹមត្រូវដោយគណបក្សសង្រ្គោះជាតិ ៥៥អាសនៈ CPP ៦៣អាសនៈ ហើយទោះបីជាអតីតគណបក្សសង្រ្គោះជាតិ បាន១អាសនៈទៀត ក៏មិនឈ្នះដែរ។

ថ្លែងនៅក្នុងកិច្ចសម្ភាសលោក គង់ គាំ បានបញ្ជាក់ច្បាស់យ៉ាងដូច្នេះថា៖ «ខ្ញុំមានការខកចិត្តបន្តិចបន្តួចដែរ ជាមួយរបៀបរបបដឹកនាំរបស់ លោកប្រធាន សម រង្ស៉ី គណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១៣ ដែលទាមទារមិនទំនង ប្រកាសជួបជុំមិនសមហេតុ ទាមទារឱ្យនាយករដ្ឋមន្រ្តីចុះចេញពីតំណែង របៀបក្រៅការបោះឆ្នោតនោះ ដូច្នេះហើយទាំង លោក កឹម សុខាក៏ដោយ។ ខ្ញុំមិនបានដឹងទេ ទើបតែគាត់មានប្រសាសន៍ថា ទទួលការណែនាំឱ្យប្រើជម្រើសរបៀបទុយនេស៊ី របៀបនៅស៊ែប៊ីអញ្ចឹងទៅ»។

សូមជំរាបថា កន្លងមកលោក គង់ គាំ ក៏បានរំលឹកប្រាប់អង្គភាពព័ត៌មាន Fresh News អំពីមធ្យោបាយទុច្ចរិតរបស់ អតីតគណបក្សប្រឆាំង ក្រោយការបោះឆ្នោតឆ្នាំ២០១៣ផងដែរ។ លោកបានលើកឡើងថា ឆ្នាំ២០១៣ ការប្រមូលផ្តុំដែលទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញគឺត្រឹមត្រូវ។ ប៉ុន្តែបើរាប់នៅភ្នំពេញ កណ្តាល កំពង់ចាម ព្រៃវែង ។ល។ មណ្ឌលខាងលើគ្មានសំឡេងកើនមួយអាសនៈទេ ហើយនៅតែបន្តការប្រមូលការជួបជុំកាន់តែធំ និងកាន់កាប់ទីលានប្រជាធិបតេយ្យគ្មានថ្ងៃបញ្ចប់ រួចស្រែកកញ្រ្ចៀវថា៖ «ហ៊ុន សែន អើយចុះចេញទៅ» រូបភាពនេះ គឺប្រើអំណាចប្រជាពលរដ្ឋក្រៅការបោះឆ្នោត ដើម្បីតណ្ហាអំណាចរបស់ពួកខ្លួនហើយ។ លោក គង់ គាំ បានស្នើឱ្យអ្នកនយោបាយប្រឆាំង កុំបំផ្លាញនូវកិច្ចព្រមព្រៀងទីក្រុងបារីស រដ្ឋធម្មនុញ្ញ និងការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា៕

ខាងលើនេះជាសំឡេងក្នុងកិច្ចសម្ភាសបកអាក្រាត​ សម រង្ស៊ី ពីសំណាក់លោក គង់ គាំ៖

















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម