រុស្ស៊ីទើបធ្វើ​តេស្ត​ជោគជ័យ «ប្រព័ន្ធកម្ទេច​​មីស៊ីលផ្លោង​ប្រភេទ​ថ្មី» ដើម្បី​ទុកការពារ​សុវត្ថិភាព​ទីក្រុងម៉ូស្គូ ពីការវាយប្រហារ​តាមផ្លូវអាកាស!

(ម៉ូស្គូ)៖ ក្រសួង​ការពារជាតិរុស្ស៊ីបានប្រកាសនៅ​ថ្ងៃសៅរ៍នេះថា ប្រព័ន្ធបាញ់​កម្ទេចមីស៊ីល​បាលីស្ទីកជំនាន់ថ្មី​ត្រូវបានធ្វើតេស្ត និងទទួល​ជោគជ័យហើយ នៅឯទីតាំង​​សាកល្បងមួយ​ក្នុងទឹកដីប្រទេសអាហ្សាក់ស្ថាន ជាប់ព្រំដែន​ភាគខាងត្បូង​ប្រទេសរុស្ស៊ី ខណៈ​ប្រភេទ ឬឈ្មោះ​ប្រព័ន្ធថ្មីនេះ​មិនទាន់ត្រូវបាន​បង្ហើបនោះឡើយ។ នេះបើតាម​ការ​ចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នារសៀល​ថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​​របស់ ក្រសួងការពារជាតិ​រុស្ស៊ី​បានបញ្ជាក់​ទៀតថា បន្ទាប់ពីការ​ធ្វើតេស្តប៉ុន្មាន​លើករួចមក ប្រព័ន្ធកម្ទេច​មីស៊ីលផ្លោងប្រភេទថ្មីខាងលើនេះ អាចអាច​ធ្វើ​ការស្ទាក់ចាប់​មីស៊ីលមកពីគ្រប់គោលដៅ​ទាំងអស់។ ប្រព័ន្ធបាញ់កម្ទេច​មីស៊ីលប្រភេទថ្មីនេះ គឺនឹងត្រូវបំពាក់​ដើម្បីការពារទីក្រុងម៉ូស្គូ ពីការវាយប្រហារ​នានាតាមផ្លូវអាកាស តាមរយៈ​ការប្រព័ន្ធព្រមានទុកជាមុន និងប្រព័ន្ធ​អង្កេតដែនអាកាស​ជាប្រចាំតែម្តង។

គួរបញ្ជាក់ថា ក្រៅពីការផលិតដើម្បីការពារសុវត្ថិភាព ទឹកដីដ៏ធំធេងរបស់ខ្លួន​ហើយនោះ រុស្ស៊ីក៏នឹងអាច​អនុញ្ញាតឲ្យលក់ប្រព័ន្ធនេះ ទៅកាន់អថិតិជន​របស់ខ្លួនទៅថ្ងៃអនាគត​ផងដែរ ខណៈដែល​បច្ចុប្បន្នប្រព័ន្ធការពារមីស៊ីល S-400 និង S-400 គឺជាផលិត​កំពុងលក់ដាច់​ទៅកាន់បណ្តាប្រទេសធំៗដូចជា ចិន ឥណ្ឌា តួកគី និងបណ្តា​ប្រទេសជាសម្ព័ន្ធមិត្តធំៗ​របស់រុស្ស៊ីមួយចំនួនទៀត៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម