លោក គង់ គាំ ថ្លែងថា លោក សម រង្ស៉ី ជាមនុស្សគិតមិនដែលត្រូវ យល់មិនដែលច្បាស់ ធ្វើអត់ដែលកើត



(ភ្នំពេញ)៖ ជាសារនយោបាយនៅថ្ងៃនេះលោក គង់ គាំ អតីតប្រធានគណបក្សសមរង្ស៉ី និងជាមនុស្សជំនិតរបស់លោក សម រង្ស៉ី បានរិះគន់លោក សម រង្ស៉ី យ៉ាងចាស់ដៃថា មេដឹកនាំរូបនេះ ជាមនុស្សគិតមិនដែលត្រូវ យល់មិនដែលច្បាស់ ធ្វើអត់ដែលកើត។

លោក គង់ គាំ បាននិយាយយ៉ាងដូច្នេះថា៖ «គាត់មិនដែលគិតត្រូវមិនដែលគិតឱ្យច្បាស់ទេ ដូចគាត់តម្រូវឱ្យគ្នាគាត់លាឈប់ពីតំណាងរាស្រ្តម្នាក់ ដើម្បីឱ្យតំណាងរាស្រ្តនៅសល់តែ១២២ មិនគ្រប់១២៣ គ្មានរដ្ឋសភា ត្រូវរលាយអីជាដើម។ គាត់ថា ឆ្នាំ២០១៣ កុំចូលសភា ឱ្យសភានៅតែឯកបក្ស ដល់២០១៤ គាត់នាំគ្នាចូលដដែល គាត់ថាដើម្បីកុំឱ្យសភាបានការ អញ្ចឹងគាត់គិតមិនដែលត្រូវ យល់មិនដែលច្បាស់ ធ្វើអត់ដែលកើត»។

សូមបញ្ជាក់ថា ការវាយប្រហារទៅលើ លោក សម រង្ស៉ី បានធ្វើឡើងបន្ទាប់ពី ទណ្ឌិតរូបនេះ បានប្រឆាំងចំពោះការរៀបចំការវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដែលបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ មានសិទ្ធិធ្វើនយោបាយឡើងវិញ។ លោក សម រង្ស៉ី បានប្រកាសតាមបណ្តាញសង្គម Facebook ដោយព្រមានដល់អតីតថ្នាក់ដឹកនាំទាំងអស់ថា នរណាដែលទទួលយកការស្នើផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញនាពេលខាងមុខនេះ គឺជាជនក្បត់នឹងបក្សតែម្តង។

លោក គង់ គាំ អតីតប្រធានគណបក្ស សម រង្ស៉ី និងជាមនុស្សជំនិតរបស់ លោក សម រង្ស៉ី បានប្រកាសគាំទ្រនូវការរៀបចំវិសោធនកម្មច្បាប់នេះ ដើម្បីបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំ អតីតគណបក្សសង្រ្គោះជាតិ មានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញ៕









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម