កោះ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​អ៊ូអរ​បំផុត​លើលោក

(កូឡុំប៊ី)៖ ការធ្វើដំណើររយៈពេលពីរម៉ោងទៅឆ្នេរសមុទ្រកូឡុំប៊ី យើងនឹងឃើញកោះតូចមួយដែលមានមនុស្សជាង ១២០០នាក់ កំពុងរស់នៅ។ ខណៈ​ពេលដែលទីក្រុងដ៏តូចឈ្មោះ Santa Cruz del Islote មានផ្ទៃក្រឡាប៉ុនទីលានបាល់ពីរ ព្រមទាំងមានទំហំមួយភាគបួននៃទីក្រុង Manhattan សហរដ្ឋ​អាមេរិក។

ទោះបីជាមានកាលៈទេសៈណាក៏ដោយ ក៏ប្រជាជននៅលើកោះនេះអាចរស់នៅបានយ៉ាងសុខស្រួល ទៅតាមផ្ទៃដីដែលមានកំណត់របស់ពួកគេ ដោយនៅក្នុងនោះមានរួមទាំងសាលារៀន ហាងពីរ និងភោជនីយដ្ឋានមួយ។ មិនមានការផ្គត់ផ្គង់ទឹកស្អាត​ប្រកបដោយស្ថេរភាពនោះទេ គឺពួកគេត្រូវប្រើប្រាសើម៉ាស៊ីនភ្លើងដើម្បីផលិតទឹកស្អាត ដែលអាចដំណើរការបានតែ ៥ម៉ោងក្នុងមួយថ្ងៃ។ ជាមួយគ្នានេះដែរ មិនមានប៉ូលិសទេ ប៉ុន្តែនៅទីនេះមិនចាំបាច់ត្រូវការប៉ូលីសនោះទេ ដោយមនុស្សនៅទីនេះ ស្គាល់គ្នាយ៉ាងច្បាស់។

កាលពី១៥០ ឆ្នាំមុន កោះនេះមិនមានមនុស្សរស់នៅច្រើនទេ វាត្រូវបានកកើតឡើងដោយសារអ្នកនេសាទនៅក្នុងតំបន់ ដោយជួនកាល​អ្នកនេសាទអាចចតទូកនៅទីនេះដើម្បីសំរាក និងធ្វើជាជំរកនៅពេលមានព្យុះ។ លុះក្រោយមក អ្នកនេសាទមួយចំនួនក៏បានសាងសង់លំនៅដ្ឋានរបស់គេនៅទីនេះ ដោយត្រូវបានចាប់ផ្តើមរហូតមកតាំងពីជំនាន់ជីដូនជីតារៀងមក។ ក្រៅពីការតាំងលំនៅ​នៅកោះនេះហើយ ប្រជាជននៅទីនេះបាននិយាយថាពួកគេនឹងមិនផ្លាស់ពីកន្លែងសន្តិភាពនេះឡើយ បើទោះបីជា​មានរឿងអ្វីកើតឡើងក៏ដោយ៕

















Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម