សម្តេច ហេង សំរិន អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងសូត្រមន្ត មុនប្រារព្ធខួប៤០ឆ្នាំ ថ្ងៃបង្កើតរណសិរ្ស២ធ្នូ

(ស្នួល,ក្រចេះ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានស្ថាបនិករណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា​ នៅរសៀលថ្ងៃទី១ ខែធ្នូ​ ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីក្រុងពាលី និងសូត្រមន្ត សូមសេចក្តីសុខ​ សិរីសួស្តី នៅបរិវេណវិមានអនុស្សាវរីយ៍ ២ធ្នូ នាស្រុកស្នួល ខេត្តក្រចេះ មុនការប្រារព្ធមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ថ្ងៃបង្កើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា​ នៅថ្ងៃទី២​ ធ្នូ​ ស្អែកនេះ។

រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាបានបង្កើតនៅថ្ងៃទី២​ ខែធ្នូ ឆ្នាំ១៩៧៨ និងបានផ្តួលរំលំ របបខ្មែរ ក្រហម នៅថ្ងៃទី៧​ ខែមករា ឆ្នាំ១៩៧៩ រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជានឹងរៀបចំប្រារព្ធមិទ្ទីញមហាជន យ៉ាងអធិកអធមអបអរសាទរខួប៤០ឆ្នាំ ថ្ងៃបង្កើតរណសិរ្ស ដ៏ធំមួយនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានស្ថាបនិករណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។

បន្ទាប់ពីពិធីក្រុងពាលីនិងសូត្រមន្តរួចមក នៅរសៀលថ្ងៃទី១ ខែធ្នូនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល តំណាងក្រសួង ស្ថាប័នរដ្ឋ អាជ្ញាធររាជធានី ខេត្ត បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ បុព្វការីជន វីរៈបុរស ស្នេហាជាតិ និងប្រជាពលរដ្ឋដែលបានពលីកម្ម ជីវិត ដើម្បីប្រទេសជាតិ ផងដែរ៕









































Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម