រដ្ឋសភា ចេញសេចក្តីប្រកាស ស្តីពីលទ្ធផលផ្លូវការ នៃសម័យប្រជុំ ដែលអនុម័តវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ
(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨នេះ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៦។ សម័យប្រជុំរដ្ឋសភាទី១ នីតិកាលទី៦ បានប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិករដ្ឋសភា ពេលផ្តើមសម័យប្រជុំចំនួន១១៥នាក់។
ក្នុងសម័យប្រជុំនេះ រដ្ឋសភាបានអនុម័តច្បាប់ចំនួន២រួមមាន៖ ទី១៖ សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ និងទី២៖ សេចក្តីព្រាងច្បាប់ស្តីពី បរធនបាលកិច្ច៕
ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋសភាខាងក្រោមនេះ៖

Comments