ក្រុមហ៊ុនអវកាស SpaceX បាញ់បង្ហោះផ្កាយរណបតម្លៃ៥០០លានដុល្លារ ជាលើកដំបូងឲ្យ​យោធាអាមេរិក

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនអវកាស SpaceX របស់មហាសេដ្ឋីលោក Elon Musk ទីបំផុតបានទទួលជោគជ័យ ក្នុងការបាញ់​បង្ហោះផ្កាយរណប GPS ជំនាន់ថ្មី​របស់​យោធាអាមេរិកឡើងទៅកាន់ទីអវកាស។ នេះបើតាមការដកស្រង់ការផ្សាយចេញ​ពីសារព័ត៌មាន ABC News នៅព្រឹកថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ២០១៨។

​ផ្កាយរណបខាងលើដែល​ផលិតឡើងដោយ​ក្រុមហ៊ុន Lockheed Martin និងមានតម្លៃ​ប្រហែល៥០០លានដុល្លារ គឺជា​​​ផ្កាយរណបប្រភេទ GPS ​មានសមត្ថភាពខ្លាំងបំផុត​​របស់កងទ័ពអាកាសអាមេរិក ហើយវាត្រូវបាននាំយកឡើងទៅ​កាន់​ទីអវកាស​ដោយជោគជ័យ តាមរយៈ​គ្រាប់រ៉ុក្កែត Falcon 9 របស់ SpaceX។

គួរជម្រាបថា ការបាញ់បង្ហោះផ្កាយរណបខាងលើ គឺជាជោគជ័យ​គួរឲ្យកត់សម្គាល់មួយ សម្រាប់ក្រុមហ៊ុនឯកជន​របស់​លោក Musk ​ដែលបានចំណាយពេលរាប់ឆ្នាំមកហើយ ដើម្បីព្យាយាមជ្រៀតចូល​ទីផ្សារដែលរកចំណូលបានយ៉ាង​ច្រើន​ ក្នុងវិស័យបាញ់បង្ហោះសម្ភារៈ​​យោធា​អាមេរិកឡើងទីអវកាស ដែលគ្រប់គ្រងដោយ​ក្រុមហ៊ុន Lockheed Martin និង Boeing៕

Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម