ដោយសារ​នយោបាយ​ប្រឆាំងចិន​របស់លោក ដូណាល់​ ត្រាំ ធ្វើឲ្យការ​វិនិយោគចិន​នៅអាមេរិក​​ ធ្លាក់ចុះយ៉ាងគំហុក!

(សាន់​ហ្វ្រាន់ស៊ីស្កូ)៖ គោលនយោបាយថ្មីរបស់រដ្ឋបាលប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែលមាន​បំណងទប់ស្កាត់​កុំឱ្យវិស័យបច្ចេក​វិទ្យាចិន​ លុកលុយចូលទីផ្សារអាមេរិក បាននិងកំពុង​បំផ្លាញដល់ការវិនិយោគ​របស់ចិន នៅក្នុង​ក្រុមហ៊ុនបច្ចេកវិទ្យា​អាមេរិក ដែលទើបតែ​បើកដំណើរការ និងត្រូវការ​ការវិនិយោគ​ជាចាំបាច់។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃចន្ទ ទី០៧ ខែមករា ឆ្នាំ២០១៩។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters ផ្អែកលើដែលខ្លួន​ទទួលបានពីមេធាវីជាច្រើននាក់ បានឱ្យដឹងទៀតថា ក្រុមអ្នកវិយោគចិន​តូចធំមួយ​ចំនួន​បានដើរចេញពីកិច្ច​ព្រមព្រៀង និងលុបចោល​រាល់ជំនួបជាមួយ​បណ្ដាក្រុមហ៊ុនអាមេរិក ដែលទើប​ដំណើរការ​ដោយសារតែ​ព្រួយបារម្ភខ្លាច​ក្រែងការវិនិយោគ ឬទ្រព្យសម្បត្តិ​របស់ពួកគេត្រូវបាន​រឹបអូស ឬបង្កកក្រោម​គោលនយោបាថ្មីនៃរដ្ឋបាល​លោក ដូណាល់ ត្រាំ ដែលមានគោលដៅទប់ស្កាត់កុំឱ្យ​បច្ចេកវិទ្យាចិន​​លុកលុយចូលទីផ្សារ និងស្ថាប័នរដ្ឋ​អាមេរិក​នានា។

គួរបញ្ជាក់ថា ការវិនិយោគ​របស់ចិននៅក្នុងបណ្ដាក្រុមហ៊ុន​អាមេរិកទើបបង្កើតថ្មី មានរហូតដល់ ៣ពាន់លានដុល្លារឯណោះ កាលពីឆ្នាំ២០១៨។ ប៉ុន្តែ​ចំនួននេះ​បាន​ធ្លាក់ចុះជាបន្តបន្ទាប់​ក្រោយលោក ដូណាល់ ត្រាំ ចុះហត្ថលេខា​លើច្បាប់ថ្មីមួយដោយ​អនុញ្ញាតឱ្យ អាជ្ញាធរអាមេរិក​បិទខ្ទប់ការវិនិយោគ​ពីបរទេស ក្នុងក្រុមហ៊ុន​អាមេរិក៕





Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម