នាយករដ្ឋមន្រ្តីកម្ពុជា ស្នើក្រុមហ៊ុនចិនផលិតថាមពលស្អាត ខណៈក្រុមហ៊ុនមានគម្រោងផលិតថាមពលអគ្គិសនីដើរដោយពន្លឹព្រះអាទិត្យ

(ប៉េកាំង, ចិន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យក្រុមហ៊ុន Huaneng Hydrolancang International Energy របស់ចិន ដែលជាក្រុមហ៊ុនសាងសង់វារីអគ្គសិនីសេសានក្រោម២នោះ ពិចារណាវិនិយោគទៅលើការផលិតថាមពលស្អាត ថាមពលមិនប៉ះពាល់ដល់បរិស្ថាន ខណៈក្រុមហ៊ុនកំពុងមានគម្រោងផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យនៅកម្ពុជា។

សំណើរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលសម្តេចអនុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុន ដែលដឹកនាំដោយលោក ស៊ូ យីនពាវ (Shu Yinbiao) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩នេះ នៅទីក្រុងប៉េកាំង ប្រទេសចិន។

ក្នុងជំនួបនោះលោក ស៊ូ យីនពាវ ដែលជាប្រធានក្រុមប្រឹក្សាភិបាលថ្មី បានជំរាបសម្តេចតេជោនាយករដ្ឋមន្រ្តី ពីគម្រោងវិនិយោគផលិតថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ។

តាមរយៈកិច្ចសន្ទនាគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើការសិក្សាស្រាវជ្រាវ ដើម្បីបណ្តាក់ទុនវិនិយោគ ពិសេសការផលិតថាមពលស្អាតនៅកម្ពុជា។

ក្នុងជំនួបនោះក្រុមហ៊ុនក៏បានគម្រោងសាងសង់បំពង់បង្ហូរប្រេង ឬឧស្ម័ន ពីខេត្តព្រះសីហនុ មកកាន់រាជធានីភ្នំពេញផងដែរ៕



Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម