ក្រសួងសាធារណការ និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស ចុះហត្ថលេខារួមគ្នាពង្រឹងគុណភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ
(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស MINCONSULT SDN BHD នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩នេះ បានចុះហត្ថលេខាជាមួយគ្នា ដើម្បីពង្រឹងគុណភាពលើការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលគ្រោងសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។
ពិធីចុះហត្ថលេខាត្រូវបានធ្វើឡើងរវាងលោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយតំណាងក្រុមហ៊ុន MINCONSULT SDN BHD។
មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ការចុះហត្ថលេខានេះធ្វើឡើងដើម្បីជំរុញឱ្យក្រុមហ៊ុនប្រឹក្សាបច្ចេកទេស MINCONSULT SDN BHD គ្រប់គ្រង និងពិនិត្យតាមដានដោយយកចិត្តទុកដាក់ខ្ពស់លើការងារសាងសង់។ ធ្វើយ៉ាងណាធានាឲ្យបាននូវគុណភាពស្របតាមបទដ្ឋាន ស្តង់ដារបច្ចេកទេសអន្តរជាតិ ពោលគឺផ្លូវមានភាពរឹងមាំ និងអាចប្រើប្រាស់ជាប់បានយូរផងដែរ។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងគេនៅក្នុងប្រទេសកម្ពុជា គ្រោងនឹងបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខនេះ ខណៈការសិក្សា និងការដោះស្រាយផលប៉ះពាល់ផ្សេងៗត្រូវបានបិទបញ្ចប់ហើយ។ សម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីសប្តាហ៍មុន ក៏បានជំរុញឲ្យក្រុមហ៊ុនរបស់ចិនពន្លឿនលើគម្រោងសាងសង់ផ្លូវមួយខ្សែនេះផងដែរ។
ផ្លូវល្បឿនលឿនមួយខ្សែនេះ គ្រោងសាងសង់ជាបួនគន្លង ដោយ២គន្លងទៅ ២គន្លងមក ខណ្ឌដោយសួរច្បារកណ្ដាលទ្រូងផ្លូវ មានប្រវែងសរុបចំនួន ១៩០,៦៣ គីឡូម៉ែត្រ ទទឹង ២៤ម៉ែត្រ ក្រាលកៅស៊ូ AC ហើយមានកសាងរបងបាំងសងខាងផ្លូវ ដើម្បីការពារសុវត្ថិភាពជូនអ្នកធ្វើដំណើរផងដែរ។ ផ្លូវនេះគ្រោងចំណាយថវិកាសាងសង់ជិត ២ពាន់លានដុល្លារអាមេរិក៕

Comments