រដ្ឋាភិបាលអ៉ីតាលី បង្ហាញជំហរគំាទ្រដល់ក្រុមបាតុករអាវកាក់ពណ៌លឿង នៅប្រទេសបារាំង

(អ៉ីតាលី)៖ រដ្ឋាភិបាលចំរុះអ៊ីតាលីបានបង្ហាញជំហរគំាទ្រដល់ក្រុមបាតុករអាវកាក់ពណ៌លឿងនៅក្នុងប្រទេសបារាំង ដែលកំពុងដឹកនាំការធ្វើ បាតុកម្មតវ៉ាទាមទារឱ្យប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង ចុះចេញពីតំណែង។ នេះបើតាមការចេញផ្សាយដោយ​សារព័ត៌មាន Russian Today នៅថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩។

ការប្រកាសជំហរគាំទ្រខាងលើ ត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីមហាផ្ទៃអ៊ីតាលី លោក Matteo Salvini កាលពីថ្ងៃចន្ទ (ម៉ោងនៅក្នុងតំបន់) ប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP។ ថ្លែងនាឱកាសនោះ លោក Salvini បានលើកឡើងដូច្នេះថា៖ «ខ្ញុំសូមបង្ហាញជំហរគាំទ្រដល់ ក្រុមបាតុករអាវកាក់ពណ៌លឿង ដែលកំពុងធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងប្រធានាធិបតីម្នាក់ដែលកំពុងប្រឆាំងនឹងប្រជាជនរបស់ខ្លួន»។

តែទោះជាយ៉ាងណាក៏ដោយ លោក Matteo Salvini ក៏បានប្រឆាំងជំទាស់ជាដាច់ខាតផងដែរចំពោះការប្រើប្រាស់អំពើហិង្សាក្នុងអំឡុង បាតុកម្មតវ៉ារបស់ក្រុមបាតុករអាវកាក់ពណ៌លឿងកាលពីថ្ងៃសៅរ៍កន្លងទៅ។

គួរបញ្ជាក់ថា បើទោះជារដ្ឋាភិបាលបារាំងរបស់លោក ម៉ាក្រុង បានផ្ដល់សម្បទានតាមការទាមទារពីក្រុមបាតុករអាវកាក់ពណ៌លឿង ក្នុងនោះរួមមានទាំងការលុបចោលគម្រោងដំឡើងពន្ធលើឥន្ធនៈក៏ដោយ ប៉ុន្តែក្រុមបាតុករមួយចំនួននៅតែបន្តការតវ៉ាដដែល ដោយនៅ ពេលនេះពួកគេបានប្ដូរទិសដៅចង់ឱ្យលោក ម៉ាក្រុង ចុះចេញពីតំណែងតែម្ដង៕













Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម