នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រាប់ពលរដ្ឋត្រូវចូលរួមថែរក្សាសមិទ្ធផលនានាក្នុងសង្គមជាតិ និងបន្តការគាំទ្រសម្ដេចតេជោ ហ៊ុន សែន ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន

(កណ្ដាល)៖ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិ និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារចុះជួយស្រុកកណ្កាលស្ទឹង និង​លោក ម៉ៅ ភិរុណ ប្រធានគណៈកម្មាធិការគណបក្សខេត្ត នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នេះ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជិត២,០០០គ្រួសារ នៅឃុំបឹងខ្សាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ថ្លែងក្នុង​នោះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានក្រើនរំលឹកនូវការអភិវឌ្ឍន៍ប្រទេសគ្រប់វិស័យ និងមានសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមការដឹកនាំ​របស់សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរដ្ឋាភិបាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ក៏បានប្រាប់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាសមិទ្ធផលនានាក្នុងសង្គមជាតិ ហើយត្រូវបន្តការគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីជារៀងរហូត ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យបន្តការរីកចម្រើនឈានទៅមុខបន្ថែមទៀត

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក៏បានផ្ដល់ជាអំណោយដល់ប្រជាពលរដ្ឋដែលចូលរួម១,៩៦៩​គ្រួសារ សារុងមួយ និងថវិកា២០,០០០រៀល ព្រមទាំងជួយអាគារ១ខ្នង ពីរជាន់ មាន១២បន្ទប់ផងដែរ ជូន​សាលាបឋមសិក្សា បឹងខ្យាង​៕​​









Comments

Popular posts from this blog

បញ្ជីរាយនាមកីឡាករក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ចំនួន៣០នាក់ លេីកទី១

អ៉ីរ៉ង់ បដិសេធការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម រហូតដល់៨៤% ដែលលើកឡើងដោយ IAEA និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេស យកចិត្តទុកដាក់រឿងអនាម័យ ពេលកម្ពុជារៀបចំការប្រកួតស៉ីហ្គេម