លោក ដូណាល់ ត្រាំ ថ្លែងសារតាមកញ្ចក់ទូរទស្សន៍ពីសេតវិមាន៖ បញ្ហាព្រំដែនអាមេរិក-ម៉ិចស៊ីកូ គឺជាវិបត្តិមនុស្សជាតិ ដូច្នេះលុយកសាងជញ្ជាំងព្រំដែនត្រូវតែសម្រេច!
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអះអាងថា វិបត្តិមនុស្សជាតិកាន់តែរីកធំឡើង នៅព្រំដែនភាគខាងត្បូងជាប់នឹងប្រទេសម៉ិចស៊ីកូ ហើយលោកបានទាមទារឲ្យសភាអនុម័តថវិកា ដើម្បីសាងសង់ជញ្ជាំងព្រំដែនជាបន្ទាន់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩។
លោក ត្រាំ បានធ្វើការលើកឡើងបែបនេះ នៅក្នុងការថ្លែងសារតាមកញ្ចក់ទូរទស្សន៍ជាលើកដំបូង ចេញពីសេតវិមាន ប៉ុន្តែលោកប្រធានាធិបតីអាមេរិក មិនបានប្រកាសភាពអាសន្នផ្នែកសន្តិសុខ ដើម្បីសាងសង់ជញ្ជាំងព្រំដែន ដោយមិនចាំបាច់មានការអនុម័តពីសភានោះឡើយ។ នាឱកាសលោក លោក ដូណាល់ ត្រាំ បាននិយាយថា «ប្រជាជនអាមេរិកកំពុងរងគ្រោះ ដោយសារការធ្វើអន្តោប្រវេសន៍ខុសច្បាប់យ៉ាងអនាធិបតេយ្យ។ ជញ្ជាំងព្រំដែនគឺពិតជាចាំបាច់បំផុត សម្រាប់ការរក្សាសន្តិសុខតាមព្រំប្រទល់ ដូច្នេះហើយតើត្រូវចាំយូរដល់ពេលណាទៀត ទើបសភាយល់ព្រមផ្តល់ថវិកាសម្រាប់គម្រោងដ៏សំខាន់នេះ»។
គួរជម្រាបថា ដោយសារតែបញ្ហាថវិកាសាងសង់ជញ្ជាំងព្រំដែននេះហើយ ទើបជាហេតុធ្វើឲ្យរដ្ឋាភិបាលអាមេរិកបិទទ្វារអស់ប៉ុន្មានសប្តាហ៍កន្លងមកនេះ បន្ទាប់ពីសមាជិកសភាបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ មិនឯកភាពគ្នាក្នុងការអនុម័តសេចក្តីព្រាងកញ្ចប់ថវិកាជាតិ ដែលរួមមាននូវទឹកប្រាក់ជាង ៥ពាន់លានដុល្លារ សម្រាប់ការសាងសង់ជញ្ជាំងព្រំដែន។
ចំនួនជនអន្តោប្រវេសន៍ដែលលួចឆ្លងចូលទឹកដីអាមេរិក បានថយចុះពី១.៦លាននាក់នៅឆ្នាំ២០០០ មកនៅត្រឹមតិចជាង ៤០០,០០០នាក់ នៅឆ្នាំ២០១៨។ ការសិក្សាស្រាវជ្រាវបានរកឃើញទៀតថា ជនអន្តោប្រវេសន៍ខុសច្បាប់ ក៏មិនសូវមានទំនោរទៅប្រព្រឹត្តទៅបទល្មើសឡើយ បើធៀបនឹងជនដែលកើតនៅសហរដ្ឋអាមេរិកផ្ទាល់នោះ។ កាលពីចុងសប្តាហ៍មុនសេតវិមានបានអះអាងថា ភេរវកររាប់ពាន់នាក់ត្រូវបានចាប់ខ្លួន ពេលកំពុងព្យាយាមឆ្លងព្រំដែនអាមេរិក-ម៉ិចស៊ីកូ ក៏ប៉ុន្តែតាមពិតទៅ មានតែប៉ុន្មាននាក់ប៉ុណ្ណោះត្រូវឃាត់ខ្លួន នៅឯព្រលានយន្តហោះនោះ៕

Comments